នាំគ្នាបីនាក់ជិះទូកឆ្លងទន្លេនៅស្រុកបាភ្នំ ស្រាប់តែលិចទូក​ស្លាប់ ២នាក់ នៅមានជីវិតម្នាក់

ដោយ:ចាន់ ថន/ព្រៃវែង ៖ ២នាក់ស្លាប់ នឲិងម្នាក់ទៀតនៅមានជីវិត បន្ទាប់ពីពួកគេនាំគ្នាជិះទូកឆ្លងទន្លេ ហើយទូកបានលិចពេលទៅដល់កណ្តាល​ទន្លេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រសៀលថ្ងៃទី២០មករា នៅក្នុងដងទន្លេតូច ក្នុងភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ទី១.ឈ្មោះ បូ រស្មី ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុ។ ទី២.ឈ្មោះ សេង ប៊ុនឃាង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគឺជា​មិត្តភក្តិនិងគ្នា។ ហើយមុនពេលកើតហេតុ ពួកគេរួមជាមួយមិត្តភក្តិម្នាក់ទៀត​ឈ្មោះ​ពន្លក ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅឯរាជធានីភ្នំពេញ បាននាំគ្នាជិះទូកពីត្រើយខាងជើងទន្លេតូច ឆ្លងទៅត្រើយខាងត្បូង។ បំណងទៅលេងនៅទីនោះ ប៉ុន្តែពេលទៅដល់កណ្ដាលទន្លេ មិនដឹងយ៉ាងម៉េច ស្រាប់តែទូកពួកគេបានលិច ធ្វើឲ្យជនរងគ្រោះទាំង២នាក់ ដែលមិនចេះ​ហែលទឹកផងនោះ បានលង់ទឹករហូតស្លាប់បាត់បង់ជីវិត។

ចំណែកជនរងគ្រោះ ពន្លក ម៉េង ចេះហែលទឹក បានខំប្រឹងហែលរហូតមកដល់​ច្រាំងទើបបានរួចជីវិតទាំងភ័យស្លេកស្លាំង និងបានរត់ទៅហៅអ្នកស្រុក ឲ្យមកជួយមិត្តភក្តិដែលលង់ទឹកភ្លាមៗដែរ។ ប៉ុន្តែទម្រាំអ្នកស្រុកមកដល់ ចុះរាវរកឃើញ ពួកគេបានស្លាប់បាត់ទៅហើយ ទើបបានត្រឹមនាំយកសព​មកប្រគល់ឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...