ស្នងការខេត្តបន្ទាយមានជ័យផ្សព្វ​​ផ្សាយដល់ ពលរដ្ឋក្នុងឱកាសចូលឆ្នាំ​ប្រពៃណីជាតិចិនវៀតណាមខាង​មុខ​នេះមិនឲ្យលេងផាវ រំសេវ ​កាំជ្រួចដាច់ខាត

ដោយ:វងធូ/បន្ទាយមានជ័យ ៖ លោឧត្ដមសេនីយទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យមាន កិច្ចប្រជុំនៅសាលប្រជុំស្នងការការខេត្ត បានបញ្ជាដល់បណ្ដាល​អធិការ ក្រុង ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យត្រូវ មានការជូនដំណឹង ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះហាមមិនឲ្យពួកគាត់ប្រើប្រាស់ជាតិផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទដាច់ខាតនៅព្រឹក ថ្ងៃទី២០ខែ មករា ឆ្នាំ២០២០ ។

លោឧត្ដមសេនីយទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័ យ បាននិយាយ ថាអធិការក្រុង ស្រុកទាំងអស់ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះតាមច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ ១០១៥។ សេចក្តីលេខ០១ ៤០០ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការការប្រើប្រាស់នឹងផ្ទុករំសេវជាតិផ្ទុះ។ទុកថាវគ្រប់ប្រភេទរបស់​អគ្គស្នងការនគរបាលជាតិដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់​ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណីចិនវៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី​២៥.២៦. ២៧ ខែមករា ឆ្នាំ ២០២៩ខាងមុខនេះ។

ក្នុងនោះលោកឧត្ដមសេនីយទោ អាត់ ខែម បានធ្វើការណែនាំដល់ការិយាល័យជំនាញ និងតាមបណ្ដាញអធិការក្រុងស្រុកទាំង៩ត្រូវចុះបង្ក្រាប និងហាមដាច់ខាតនូវការនាំចូលរំសេវភាវកម្មគ្រប់ប្រភេទហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវនិងកាំជ្រួច ដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យលេងក្នុងឪកាសចូលឆ្នាំ ចិនវៀតណាម នៅតាមទីសាធារណៈដែលនាំឲ្យបាត់បង់សណ្ដាប់​ធ្នាប់និងមានការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលេ ដែលមានកូនតូចងាយរងគ្រោះ។

ធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេ ទទួលបានសេចក្តីណែនាំខាងខាងលើនេះ អស់លោកប្រធានការិយាល័យជំនាញ និងលោកអធិការក្រុងស្រុកទាំង៩ យកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង​១០និង៤០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានករណីផ្ទុះផាវដ៏កក្រើកមួយ ដែលបង្កឲ្យ មានការស្លាប់មនុស្សចំនួន៣នាក់ និង ២នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្ត១គ្រឿង និង ម៉ូតូនៅលើរថយន្តចំនួន៤គ្រឿងខ្ទេចខ្ទីអស់គ្មានអស់ដោយសារផាវគ្រប់បែក។ ផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយ ដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យពិសេសក្មេងគួរជាសវាងកុំលេងវាឲ្យសោះក្នុងឪកាសចូលឆ្នាំ ចិនវៀតណាមខាងមុខនេះ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បើក​ម៉ូតូ​បុក​គ្នា រងរបួស...

ដោយៈ ចាន់តូ/ភ្នំពេញៈ យុវជ...

វិស័យ​ឯកជន​៖ សហគ្រាស​កែច្...

​ដោយ​: ពៅ​និមល​/​ភ្នំពេ...

ក្រុមកម្មករ​ជនជាតិ​ចិន​និ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

បក្សប្រឆាំង​ស្នើ​ឱ្យ​រដ្ឋ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...