ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖លោកយុងគឹមហ៊ានប្រធានគណៈកម្មាការសាខាកក្រហកកម្ពុជាខេត្តព្រះវិហារបានថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះលោក នៅ ចាន់គាង ដែលបាននាំយកថវិកាចំនួន ៣០០.០០០រៀល។ថវិកានាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសម្រាប់សាងសង់អាគារស្នាក់អនុសាខាចំនួន៣នៅស្រុកជ័យសែនស្រុកត្បែងមានជ័យនិងស្រុកគូលែនកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០។
លោកបានបញ្ជាក់ថាក្រោយពីបានឃើញលិខិតអំពាវរបស់លោកប្រធានគណៈកម្មាធិការសាខាខេត្តលោកមានចំណាប់ក្នុងការចូលរួមជាថវិកាក្នុងការរួមចំណែកក្នុងវិស័យមនុស្សធម៌។ថ្ងៃបន្ទាប់មកលោកក៏បានថ្លែងអំណគុណដល់លោកឧត្តមសេនីយ៍ចន្ទណារឿនមេបញ្ជាការរងកងពលធំលេខ៣ ដែលបាននាំយកថវិកាចំនួន៣០០ដុលា្លរមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារសម្រាប់សាងសង់អាគារស្នាក់អនុសាខាចំនួន៣នៅស្រុកជ័យសែនស្រុកត្បែងមានជ័យនិងស្រុកគូលែន។
លោកឧត្តមសេនីយ៍ចាន់ណារឿនបានបញ្ជាក់ថាក្រោយពីបានឃើញលិខិតអំពាវរបស់លោកប្រធានគណៈកម្មាធិការសាខាលោកមានចំណាប់ក្នុងការចូលរួមជាថវិកាក្នុងការរួមចំណែកក្នុងវិស័យមនុស្សធម៌៕S/