ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សាខាកាកបាទក្រហមខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២០បានបិទវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ស្រអែមចំនួន៩៥នាក់។យុវជនទើបរើសថ្មីចំនួន ៦៤នាក់ស្រី៣៩នាក់ស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួតស្រុកជាំក្សាន្តក្រោមវត្តមានលោកយុងគឹមហ៊ាននាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។
លោកនាយកបានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាក បាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីឱ្យប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម។
ជាមួយគ្នានោះដែរក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖-រៀនសូត្រឱ្យក្លាយជាកូនល្អសិស្សល្អជៀសឱ្យឆ្ងាយពីគ្រឿងញៀន។គោរពច្បាប់ចរាចរឱ្យខ្ចាប់ខ្ជួន។ចូលរួមថែរក្សាអនាម័យនិងសម្អាតនៅសាលានិងតាមកន្លែងផ្សេងៗជៀសវាងការប្រើប្រាស់អំពើហឹង្សា។ជួយកិច្ចការផ្ទះបន្ទាប់ពីការសិក្សារៀនសូត្រ។បន្ទាប់មកបានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋមចំនួន១០ក្បាលនិងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត៕S/