មន្ត្រីពេទ្យសត្វខេត្តបន្ទាយមាន​​ជ័យថា តាមច្រករបៀងនៃព្រំដែន​មានលួចចរាចរណ៍សត្វ តែគ្មានមន្ត្រី​ជំនាញប្រចាំការ ឬចុះត្រួតពិនិត្យ​បានទេ

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ គឿងក្នុងជ្រូកចំនួន៣០០ិឡូក្រាមដែលលួចនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវពេទ្យមន្ត្រីពេទ្យសត្វនៅខេត្តបន្ទាយមាន​ជ័យចាប់និងបំផ្លាញចោល កាលពីថ្ងៃទី២០ ខែមករា។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២០ខែមករាថា ការបង្ក្រាបនោះធ្វើឡើងលើរទេះខេត្តកាលពីព្រឹកថ្ងៃិ២០ ខែមករានៅជាប់នឹងចក្រកទ្វារព្រំដែនខាងលើ នាភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ហើយកន្លងមកនៅច្រកព្រំដែនអន្តរជាតិដូច្នេះ ក៏ដូចតាមច្រកតំបន់ព្រំដែនម៉ាឡៃនិងចក្រកតំបន់ព្រំដែនបឹងត្រកួន ឬនៅតាមផ្លូបមួយចំនួន មន្ត្រីជំនាញលោកតែងទប់ស្កាត់ បង្ក្រាបបានបទល្មើសនូវអនុវិស័យផលិតកម្មនិងបសុព្យាពាល។

លោកហ៊ុយ ទូច បានបន្តថា ប្រតិបត្តិការនេះ ជាការទទួលខុសត្រូវក្នុងតួនាទី ភារកិចកិច្ច ពិសេសក៏ជាការអនុវត្តតាមការណែនាំរបស់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ អគ្គនាយក អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យបាល ក៏ដូចឯកឩត្តមអភិបាលខេត្ត និងប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងសាទខេត្តផងដែរ។

ប៉ុន្តែចំពោះបញ្ហាតាមចក្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយយមានជ័យរាប់សិបកន្លែង មន្ត្រីជំនាញពេទ្យមិនមានមន្ត្រីប្រចាំការ ហើយក៏មិនទទួលបានកិច្ចសហការពីកងកម្លាំងប្រដាប់អាវុធដែលឈរជើងប្រចាំការឡើយ។

គឺមានតែកងកម្លាំងទាំងនោះព្យាយាមលាក់បាំងនឹងមន្ត្រីជំនាញ ហើយពួកគាត់បាន​ឃុបឃិតនឹងឈ្នួញលួចប្រព្រឹត្តិបទល្មើសមួយចំនួន ក្នុងនោះមានលួចជ្រៀតនាំវូល​ពី​ថៃមកកម្ពុជានូវបក្សី និងផលិតផលពីបក្សី ក៏ដូចសាច់ឬសត្វនានាដូចជាមាន់ ទា ជ្រូក គោក្របី ជាដើម។

ចំពោះករណីនេះ គណៈ បញ្ជាការកងឯកភាពខេត្តនិងស្រុកក្រុង៥ជាប់ព្រំដែនកម្ពុជា ថៃតែងលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាព ក៏ដូចកិច្ចប្រជុុក្រុមប្រឹក្សាអំពីការអនុវត្តបទបញ្ជានិងអនុសាសន៍របស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបញ្ជាអោយទប់ស្កាត់ បង្ក្រាបបទល្មើសរត់ពន្ធ បទល្មើសសេដ្ឋកិច្ច បទល្មើសពេទ្យសត្វជាដើម ពិសេសគឺបិទច្រករបៀងទាំងអស់។

ប៉ុន្តែជាលទ្ធផលនិងប្រសិទ្ធិភាព សម្រាប់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យនៅតែមានកងកម្លាំងការពារព្រំដែនឈរជើងនៅច្រកច្រករបៀងមួយចំនួន លួចឃុបឃឹតនឹងឈ្មួញ ហើយប្រព្រឹត្តបទល្មើសដូចខាងលើនៅឡើយ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular