ឪពុកតរិច្ឆាន! ធ្លាប់រំលោភកូនស្រី​បង្កើត៥ដងរួចមកហើយទើប​ប្រពន្ធ​មកទាន់ប្តឹងប៉ូលីស​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ឪពុក តិរិច្ឆាន ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទរំលោភសេន្ថវៈលើ កូនស្រីបង្កើតជាអនិតិជន នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។

អធិការនគរបាលស្រុកព្រៃនប់បានអោយដឹងថាករណីនេះកើតឡើងនៅចំណុចភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ ២០២០ ។

មន្ត្រីនគរបាលស្រុកព្រៃនប់ បានប្រាប់ថាករណីរំលោភសេពសន្ថវះនេះ បង្ករដោយជនសង្ស័យ ០១នាក់ឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ (ឪពុកបង្កើត)មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ បានធ្វើ សកម្មភាព ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផន ចាន់រស្មី អាយុ១២ឆ្នាំមុខរបរសិស្សពេលកំពុងធ្វើ
សកម្មភាព​រំលោភនៅក្នុងផ្ទះស្រាប់តែម្តាយមកទាន់ ហើយរត់មកប្តឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនតែម្តង។

តាមការបំភ្លឺពីក្មេងរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុខាងលើទើបម្តាយទៅទាន់។

ជនសង្ស័យត្រូច់វបានកសាងសំណុំរឿងតាមនិតិវិធី៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...