ច​ន ច័ន្ទ​លក្ខិណា បណ្ដេញ ហេង ឡុង ឲ្យ​ចេញពី​ជីវិត​?

1586
ចែករម្លែក
  • 1
    Share

​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដែល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បណ្ដេញ​គូស្នេហ៍​ស្រឡាញ់គ្នា​រាប់​ឆ្នាំ តែ​មិនទាន់​ចូល​រោងការ​ឲ្យ​ចេញពី​ជីវិត​នាង​។ តើ​មានរឿង​អ្វី​បានជា ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ដល់​ថ្នាក់​ហ្នឹង​?

​តាមរយៈ​សារ​ដែល ច​ន ច័ន្ទ​លក្ខណា Comment នៅលើ​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ខ្លួន បណ្ដេញ ហេង ឡុង ឲ្យ​ចេញពី​ជីវិត​ព្រោះតែ​លោក​ចូលចិត្ត​រវល់ និង​ឈឺឆ្អាល​រឿងរ៉ាវ​របស់​នាង​ច្រើនពេក​។ “​ឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​ខ្ញុំ និយាយ​ស្ដាប់​គ្នា​បាន​អត់​? ហេង ឡុង …… ហេង ឡុង បើ​និយាយ​ស្ដាប់​គ្នា​មិន​បានទេ ខ្ញុំ​ប្លុក​លោក​ឯង​”​។​

ក្រៅពី​គំរាម​ប្លុក​ហើយ ចន្ទ ច័ន្ទ​លក្ខិណា ថែមទាំង​ប្រាប់​ទៅ​លោក ហេង ឡុង ថា​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត និង​កុំ​ចូលខ្លួន​មក Share នូវ​អ្វីដែល​នាង​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​តទៅទៀត​។​

​ទាក់ទង​រឿងរ៉ាវ​នេះ​ជំនួយការ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រាប់ Sabay ថា​អ្វីដែល​តារា​សម្ដែង​ជើងចាស់ ដេញ ហេង ឡុង ឲ្យ​ចេញពី​ជីវិត​គ្រាន់តែ​ញោះ​គ្នា​លេង​តែប៉ុណ្ណោះ មិនមាន​រឿង​អ្វី​កើតឡើង​នោះទេ​។​

“​ចាស​បង គាត់​មិនបាន​ឈ្លោះ​គ្នា​នោះទេ អ្វីដែល​គាត់ Comment គ្រាន់តែ​ញោះ​គ្នា​លេង​ធម្មតា​ហ្នឹង ដូច្នេះ​សូមកុំ​យល់ច្រឡំ​អី​បង​”៕ ​អត្ថបទ​៖ Sabay​

ទីតាំងផ្សាយពាណិជ្ជកម្ម