សិស្សអនុ-វិទ្យាល័យខ្ជាយ និងវិទ្យា​​ល័យប្រសូតិនៅស្រុកស្វាយទាប ​ខេត្តស្វាយរៀង ១០នាក់ ដួលសន្លប់​ជាបន្តបន្ទាប់សង្ស័យបណ្តាលមកពី​បញ្ហាអាកាសធាតុ​

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មន្ត្រីការិល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មាន ប្រចាំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះថា មានសិស្សនៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន៦នាក់ (ស្រីទាំង៦នាក់) និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ចំនួន៤នាក់ មានអាការៈមិនស្រួលខ្លួន។

ក្រោយពីបានបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប សិស្សទាំងអស់មានសភាព ធូរស្រាលបន្តិចហើយ ប៉ុន្តែលោកគ្រូពេទ្យកំពុងតាមដានបន្តទៀតថា តើបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ។

លោកបានបញ្ជាក់ថា មុនដំដូងសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិម្នាក់ មានអាការៈមិនស្រួលវិលមុខ ពេលនោះសិស្សដ៏ទៃទៀតបានឃើញដូច្នេះ ក៏មានអារម្មណ៍ភ័យក៏វិលមុខតាមគ្នា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុកដើម្បីសង្គ្រោះបន្ទាន់។ ចំណែកសិស្សនៅអនុវិទ្យាល័យខ្ជាយ ក៏មានអាការៈថប់ដង្ហើម វិលមុខសន្លប់ អស់កម្លាំងក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកភ្លាមៗផងដែរ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ឆ្លងកាត់តាមការចុះពិនិត្យជាក់ស្តែងជាមួយប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងមន្ត្រីមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដល់ទីកន្លែងផ្ទាល់ជាមួយការិយាល័យអប់រំស្រុកស្វាយទាប និងលោក លោកស្រីអភិបាលរងស្រុក បានធ្វើការសន្និដ្ឋានជាបឋមថា បញ្ហាដួលសន្លប់បណ្ដាលមកពីអាកាសធាតុហួតហែង សាលារៀនពុំមានកង្ហាល់ប្រើប្រាស់ សិស្សតមចំណីអាហារសម្រកទម្ងន់ និងសិស្សខ្លះមានសុខភាពខ្សោយ។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា កាលពីល្ងាចមិញនេះ ដោយមានការណែនាំដោយផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកបានចុះទៅផ្ទាល់ដើម្បីសួរសុខទុក្ខសិស្សានុសិស្សចំនួន ១០នាក់ នៅមន្ទីរពេទ្យបង្អែកស្វាយទាបដើម្បីរកមូលហេតុឲ្យច្បាស់លាស់។

សូមបញ្ជាក់ថា ករណីសិស្សដួលសន្លប់នេះបានកើតឡើងកាលពីកាលល្ងាចម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...