អ្នកស្រុកប្រទះឃើញសាកសពបុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណនៅជិត​បុរីគុជអាស៊ី ក្រុងព្រះសីហនុ​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សាកសពបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ ) មានសភាពហើមស្អុយទៅហើយ ត្រូវបានអ្នកស្រុកប្រទះឃើញ នៅម្តុំជិតបុរីគុជអាសុីក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង១០កន្លះយប់ថ្ងៃ២០ មករា ២០២០នេះ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា សាកសពនេះមានស្លៀកខោ តែគ្មានអាវ គេសង្សយ័ថា អាចទើបតែមានអ្នកនាំយកមកបោះចោល និងមិនដឹងថាស្លាប់ដោយសារមូលហេតុអ្វីឡើយ។

អ្នកស្រុកនៅទីនោះខ្សឹបថា សង្សយ័ជាជនជាតិចិន វាធ្វើស៊ីគ្នាវាទេ ហើយយកសាកសពមកទម្លាក់ចោលនៅទីស្ងាត់នេះ។

ទោះជាយ៉ាងណាក្តី ករណីនេះសមត្ថកិច្ចកំពុងពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular