អាជ្ញាធរកោះកុង ប្រាប់ពលរដ្ឋឲ្យ​ប្រយ័ត្នគ្រោះអគ្គិភ័យរដូវបុណ្យចូល​ឆ្នាំចិន-វៀតណាម​

ដោយ:សុផានីតា/កោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យជាយថាហេតុក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាមនាពេលខាងមុខ។

មិនខុសពីបណ្តារាជធានី និងខេត្តដ៏ទៃទៀតឡើយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈលិខិតរបស់ខ្លួនចេញថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងជៀសវាងសកមមភាពធ្វេសប្រហែសណាមួយដែលបង្កឱ្យកើតមានគ្រោះអគ្គិភ័យ។ ការអនុវត្តយ៉ាងដូច្នេះដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងគោលនយោបាយភូមិឃុំសុវត្ថិភាពផងដែរ។

លោកស្រីអភិបាលខេត្ត បានហាមប្រាមមិនដុតផាវ និងកាំជ្រូចគ្រប់ប្រភេទដែលជាប្រភពដើមនៃអគ្គិភ័យ ឬបង្កការរំខានដល់អ្នកដ៏ទៃធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម។ ត្រូវចាត់វិធានការឱ្យមានការប្រុងប្រយ័ត្នក្នុងការត្រៀមបង្ការនូវគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយនាឱកាសបុណ្យចូលឆ្នាំចិនវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ខាងមុខ ជាពិសេសចេះប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ភ្លើងចង្រ្កាន ចង្កៀងប និងការតបណ្តាញចរន្តអគ្គិសនីជាដើម។

ចំណែកឯអភិបាលក្រុង ស្រុក ក៏ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងបង្រ្កាបទប់ស្កាត់នូវរាល់សកម្មភាពខាងលើដូចគ្នាដែរ ចៀសវាងគ្រោះមហន្តរាយដល់អាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

តបនឹងការណែនាំរបស់លោកស្រីអភិបាលខេត្តកោះកុង គេសង្កេតឃើញមានរដ្ឋបាលក្រុងស្រុកមួយចំនួន បានទទួលអនុវត្ត។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លើកឡើងថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន លោកបានហាដាច់ខាតការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម។

លោកបន្តថា អាជ្ញាធរមិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង រាល់ការហែក្បួនបែបសាសនា និងប្រពៃណីគ្មានការអនុញ្ញាតត្រូវហាមឃាត់ និងចំពោះគ្រប់កន្លែងកម្សាន្តសប្បាយនានា ការិយាល័យជំនាញ អង្គផាពជុំវិញស្រុក គេហដ្ឋានពលរដ្ឋ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សេចក្តីថ្លៃថ្លូរ និងប្រុងប្រយ័ត្នការអុជទៀតធូប ក្រដាស សែនព ដែលអាចបង្កគ្រោះអគ្គិភ័យ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងធំ ហាមដាច់ខាតការលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

ទន្ទឹមនោះ លោកអភិបាលស្រុកបូទុមសាគរ ក៏បញ្ជាដល់ទៅកងកម្លាំងសមត្ថកិច្ច ចាំបាច់មានវិធានការមឺុងម៉ាត់បំផុតដកផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទដែលតាំងលក់នៅគ្រប់ទីកន្លែងក្នុងស្រុកផងដែរ ពិសេសត្រូវប្រចាំការត្រៀមពន្លាត់អគ្គិភ័យ ករណីកើតមានប្រកាសណាមួយនោះ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...