នៅចុងខែនេះមានភ្លៀងច្រើន និង​ត្រជាក់ខ្លាំងនៅខេត្តកោះកុង ​-តំបន់​ឆ្នេរឆមុទ្រពីថ្ងៃទី២៤​​ដល់២៨ ខែមករាមានភ្លៀងកក់ខែ​

ដោយៈប.ខុន/ភ្នំពេញ ៖ ចាប់ពីអំឡុងថ្ងៃទី២៤ដល់២៨ ខែមករា អាចនឹងមានភ្លៀងធ្លាក់ក្នុង កម្រិតច្រើននៅខេត្តកោះកុងនិងស្រុកវាលវែងខេត្តពោធិសាត់ហើយបន្ទាប់ពីនេះ តំបន់ភ្នំក្នុងខេត្តកោះកុង ស្រុកវាលវែង(ពោធិសាត់)និងខេត្តមណ្ឌលគីរី សីតុណ្ហ ភាពអាចចុះដល់ក្នុងរង្វង់១៧អង្សាសេនៅពេលយប់ និងព្រឹកព្រលឹមនៅដំណាច់ ខែនេះ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែមករាឆ្នាំ២០២០ថា ចាប់ពីអំឡុងចាប់ថ្ងៃទី​២៤ដល់ថ្ងៃទី២៨ខែមករា អាចមានធ្លាក់ភ្លៀងកក់ខែនៅតំបន់មាត់ សមុទ្រក្នុងកម្រិតពីតិចទៅមធ្យម ជាពិសេសនៅក្នុងខេត្តកោះកុង។

មន្ត្រីអ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា តំបន់ឆ្នេរក្នុងខេត្ត ព្រះសីហនុអាចនឹងមិនមានភ្លៀងធ្លាក់ច្រើនទេ តែការធ្លាក់ភ្លៀងតិចតួចនោះអាច មានរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកមរា ជាពិសេសនៅខេត្តកោះកុង និងតំបន់វាលវែងក្នុងខេត្តពោធិសាត់ជាប់នឹងតំបន់ភ្នំខេត្តកោះកុង អាចនឹងមានភ្លៀងធ្លាក់ច្រើន។

បន្ទាប់ពីមានភ្លៀងកក់ខែរួចលោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថា ធាតុ អាកាសនៅតំបន់ភ្នំក្នុងខេត្តកោះកុង និ ស្រុកវាលវែងអាចចុះត្រជាក់ខ្លាំងដល់រង្វង់កម្រិត​ពី១៧​ទៅ១៨អង្សាសេគឺត្រជាក់ខ្លាំងជាងការចុះត្រជាក់លើកទី១កាល ពីក្នុងខែធ្នូ។ ការចុះត្រជាក់ដល់កម្រិត១៧អង្សាសេនៅពេលយប់និងព្រឹកព្រលឹម កើតមានចាប់ពីថ្ងៃទី២៨​ដល់ដំណាច់ខែមករានេះមាននៅតែតំបន់ភ្នំក្នុងខេត្តកោះកុងស្រុក វាលវែងក្នុងខេត្តពោធិសាត់ និង ខេត្តមណ្ឌលគីរីប៉ុណ្ណោះ។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២១ខែមករាឆ្នាំ២០២០ បានជូនដំ ណឹងស្តីពីការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី២១ដល់២៧ថា ឥទ្ធិពលជ្រលង សម្ពាធខ្ពស់និងខ្យល់មូសុងឦសានខ្សោយ បានបន្តគ្របដណ្តប់លើ ប្រទេសកម្ពុ ជាស្ថានភាពបែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែមករាឆ្នាំ ២០២០ នៅតំបន់ជួរភ្នំដងរ៉ែក និង ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា មានពី១៩ទៅ២២អង្សាសេសីតុណ្ហភាពអតិបរមា មាន​ពី២៩ទៅ៣១អង្សាសេ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា តំបន់វាលទំនាបកណ្តាលសីតុ ណ្ហភាពអប្បបរមា មានពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ ទៅ៣៤អង្សាសេ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២ទៅ២៤ អង្សាសេសីតុណ្ហភាពអតិបរមា មានពី៣១ទៅ៣៣អង្សាសេ ។ ទន្ទឹមនេះបណ្តា ខេត្តជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...