បញ្ជូនជនសង្ស័យពីរនាក់ទៅដាលា​ដំបូងខេត្តពីបទរជួញដូរថ្នាំញៀន​

ដោយៈគ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យពីរនាក់ទៅសាលាដំបូងខេត្តពីបទជួញដូរថ្នាំញៀន។

ជនសង្ស័យទាំងនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងុប៉ស្តិរដ្ឋបាលឃុំគោកជ្មុំស្រុកថ្មគោលឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំនុចក្រុមទី២ភូមិប្រនៀងឃុំគោកឃ្មុំស្រុកថ្មគោល។

លោកវរសេនីយ៍ទោ សុខ និម នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀកខេត្តបានឱ្យដឹងថាជនសង្ស័យទាំងពីរនាក់មានឈ្មោះ ពៅ សុជាតិភេទប្រុសអាយុ៣២ឆ្នាំនៅក្រុមទី11 ភូមិ គោក ឃ្មុំឃុំគោកឃ្មុំ ស្រុកថ្មគោលនិងឈ្មោះរឿត ជួនភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។ ចំណែកវត្ថុតាងដែលចាប់យកបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចនួន១ថង់ទម្ងន់១,៣០ក្រាម ទូរស័ព្ទដៃចាស៎១គ្រឿងនិងនូតូ២គ្រឿងចាស់មិនប្រក្រតីថង់សម្រាប៎ច្រករំលែកថ្នាំញៀនលក់និងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកសុខ និមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ជន
សង្ស័យ​ទាំងពីរនាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...