ទំនាក់ទំនងល្អជាមួយគ្រប់មជ្ឈដ្ឋាន​ជាបញ្ហាចាំបាច់សម្រាប់អ្នកដឹកនាំ​វិស័យព័ត៌មាន

ដោយ:បូកគោ/កែប ៖ ក្នុងតួនាទីជាអ្នកដឹកនាំវិស័យព័ត៌មានចាំបាច់ត្រូវតែមានទំនាក់ទំនងល្អជាមួយបណ្តាមជ្ឈដ្ឋាននានា។ ការតាមដានឈ្វេងយល់ព័ត៌មានប្រចាំថ្ងៃពីគ្រប់ទិសទីជាករណីយកិច្ចសំខាន់បំណងបានដឹងនូវតម្រូវការដើម្បីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តកែប ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាការមានទំនាក់ទំនងល្អជាមួយគ្រប់មជ្ឈដ្ឋានក្នុងដែនទទួលបន្ទុករបស់ខ្លួនជាបញ្ហាចាំបាច់សម្រាប់អ្នកដឹកនាំផ្នែកវិស័យព័ត៌មាន។ ផ្ទុយទៅវិញបើនៅខ្វះចន្លោះ ឬអន់ខ្សោយខាងទំនាក់ទំនង ក៏ដូចជាបាត់បង់ភាពរាក់ទាក់តាមបែបអាត្មានិយមនោះពិតជាមិនអាចតាមទាន់ព្រឹត្តិការណ៍ដែលបានកើតឡើងឡើយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្រៅពីមានសាមគ្គីផ្ទៃក្នុងល្អ ប្រធានមន្ទីរព័ត៌មានត្រូវមានការប្រជុំរៀងរាល់ព្រឹកដើម្បីទទួលបានព័ត៌មានថ្មីៗពីមន្ត្រីក្រោមឱវាទនូវអ្វីដែលប្រែប្រួលជាប្រចាំ។ លើសពីនោះ ក៏ត្រូវឈ្វេងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយបានទូលំទូលាយបំណងឱ្យថ្នាក់ដឹកនាំរកដំណោះស្រាយឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

លោកខៀវ កាញារីទ្ធក៏បានជំរុញដល់អាជ្ញាធរខេត្តឱ្យចូលរួមក្នុងវិស័យព័ត៌មានផងដែរថារដ្ឋបាលខេត្តត្រូវចាត់តាំងអភិបាលរងខេត្តមួយរូបសម្រាប់ទទួលបន្ទុក និងដឹកនាំដែលក្នុងនោះមានតួអង្គសំខាន់ពីររូបទៀតគឺមន្ត្រីសាលាខេត្ត និងមន្ត្រីនៃមន្ទីរព័ត៌មាន។ អនុវត្តបានល្អនូវគោលការណ៍នេះ ការអភិវឌ្ឍខេត្តក៏មានភាពរីកចម្រើនឆាប់រហ័ស តាមរយៈអ្នកវិនិយោគ ក៏ដូចជាភ្ញៀវជិតឆ្ងាយទាំងឡាយបានទទួលព័ត៌មានផ្អែកលើការផ្សព្វផ្សាយនោះ។

លោកកែន សត្ថា អភិបាលខេត្តកែបបានមានប្រសាសន៍ថាសម្រាប់ខេត្តកែប វិស័យព័តមានជាផ្នែកសំខាន់ដែលមិនអាចខ្វះបាន។ ដោយកិច្ចសហការល្អរវាងរដ្ឋបាលខេត្ត និងបណ្តាញផ្សព្វផ្សាយនានាធ្វើឱ្យភ្ញៀវជិតឆ្ងាយបានស្គាល់ពីសក្តានុពលខេត្តកែបកាន់តែច្បាស់។ លោកអភិបាលខេត្តបានបញ្ជាក់ថា តាមរយៈការផ្សព្បផ្សាយរបស់មន្ទីរព័ត៌មានខេត្ត ក៏ដូចជាបណ្តាញព័ត៌មានឯកជនជាដៃគូបានធ្វើឱ្យភ្ញៀវស្គលា់ និងមានជំនោះទុកចិត្ត ហើយនាំគ្នាមកកម្សាន្តក្នុងខេត្តក្នុងសន្ទុះកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ខេត្តកែបទទួលបានភ្ញៀវទេសចរជាងពីរលាននាក់។

សូមបញ្ជាក់ថាតាមប្រកាសលេខ៥២០ ព.ម ប្រក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានមានខ្លឹមសារថារដ្ឋមន្ត្រីសម្រេចតែងតាំងលោករស់ ឧត្តុង្គ ជាប្រធានមន្ទីរព័ត៌មានជំនួសលោកលៀវ ស៊ុនសារីដែលត្រូវចូលនិវត្តន៍៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...