Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មហា​ព្រឹ​ត្ត...

​មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​-​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​បាន​ត្រឡប់​មកវិញហើយ​

ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រដូវ​កាល​ទី​១​កាលពី​ឆ្នាំមុន​មហា​ព្រឹត្តិការណ៍​ដំបូង​និង​អស្ចារ្យ​បំផុត​របស់​កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​បាន​ត្រឡប់​មកវិញហើយ​នូវ​រដូវ​កាល​ទី​២​នេះ​។​

កម្មវិធី​នេះ​បានចាប់ផ្តើម​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មករា​ដែល​នាំមក​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្រៃលែង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ទីលាន​កំពង់​ចាំ​ក្នុង​ខេត្តកំពង់ចាម​ក៏ដូចជា​អ្នកទស្សនា​នៅ​ទូទាំងប្រទេស​កម្ពុជា​តាម​រយៈ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC និង តាម​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia)​។​

​នៅ​ឆ្នាំ​២០២០​នេះ​កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​ទទួលបាន​ជោគជ័យ​ជាង​ឆ្នាំមុន​ទៀត​ដោយមាន​ការគាំទ្រ​យ៉ាងច្រើន​កកកុញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ។​ពលរដ្ឋ​បាន​ចូលរួម​ទស្សនា​និង​គាំទ្រ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​កក្រើក​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុណ​ខ្មែរ​ប្រចាំ​ប្រទេស និង​ជា​ជើងឯក​ខ្សែក្រវ៉ាត់​គោ​ជល់​ច្រើន​សម័យ រឿង សោ​ភ​ណ្ឌ័ និង ឡៅ ចន្ទ្រា​ប្រកួត​ជាមួយ​កំពូល​កីឡាករ​ថៃ​ដ៏​ស្វិតស្វាញ​និង​ជក់ចិត្ត​។​

​មួយវិញទៀត​កម្ម​វី​ធី​ក៏មាន​២​ប្រកួត​ទៀត​ដែលជា​ការប្រកួត​ស្វែងរក​ជើងឯក​ខ្សែក្រវ៉ាត់​ទំងន់​៥៧​គីឡូក្រាម​ប្រចាំខេត្ត​និង​ជាការ​បណ្ដុះ​ថ្នាល​ថ្មី​នៃ​កីឡាប្រដាល់​គុណ​ខ្មែរ​ផងដែរ​។​អ្វីដែល​រឹតតែ​អស្ចារ្យ​ជាងនេះទៅទៀត​ទស្សនិកជន​ក៏បាន​រីករាយ​ជាមួយនិង​ការប្រគុំ​តន្ត្រី​ដ៏​កក្រើក​ពី​កំពូល​តារាចំរៀង​ខេ​ម​ដែលជា​ឯកអគ្គរដ្ឋទូត​សុ​ច្ឆ​ន្ទះ​គោ​ជល់​និង​កំពូល​តារាចំរៀង​ស្រី កញ្ញា សុខ ពិសី និង កញ្ញា បេ​ប៊ី​។​

​នៅក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នោះ គោ​ជល់​ក៏បាន​ប្រគល់​រង្វាន់​រថ​យន្ត Mazda Pickup ឆ្នាំ ២០២០ ដែលមាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លា​ដល់​យុវជន​ឌី​ដេ​ត​ដែលជា​អ្នកមាន​សំណាង​បំផុត​ដែល​បានឈ្នះ​រង្វាន់​ធំជាងគេ​នេះ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ផងដែរ​។

​កម្មវិធី​គាស់​ក្រវិល​កំប៉ុង​គោ​ជល់ “​រង្វាន់​ធំជាងគេ រង្វាន់​ពិត​” ក្នុង​ឆ្នាំ​២០២០​នេះ​មាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដូច​ជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និង ភេសជ្ជៈ គោ​ជល់​រាប់លាន​កំប៉ុង​។ ប្រសិនបើ​លោកអ្នក​ឃើញ​រូប​ខេ​ម​នៅក្រោម​ក្រវិល​កំប៉ុង​គោ​ជល់​នោះ​លោកអ្នក​នឹង​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ $500 ភ្លាមៗ​។ សូម​ពិសា​គោ​ជល់​នៅថ្ងៃនេះ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​បំផុត​ពី​គោ​ជល់​។​

​គោ​ជល់​ដែលជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មានគុណ​ភាពល្អ​ជាងគេ​និង​លក់ដាច់​ជាងគេ​ទូទាំង​ពិភពលោក​និង​ក្នុងប្រទេស​កម្ពុជា​តែងតែ​ជំរុញ​ស្មារតី​នៃ​ការតស៊ូ​របស់​អ្នក​និង​គាំទ្រ​អ្នកតស៊ូ​គុណ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ឆ្នាំនេះ​គោ​ជល់​ក៏​មិន​ធ្វើឱ្យ​ទស្សនិកជន​ខកចិត្ត​ដែរ​ដោយ​គោ​ជល់​ក៏បាន​រៀបចំ​ជើងឯក​ខ្សែក្រវ៉ាត់​ទម្ងន់​៥៧​គីឡូក្រាម​ដែលមាន​កំពូល​កីឡាករ​គុណ​ខ្មែរ​ចំនួន​១៦​រូប​មកពី​៤​ខេត្ត​ធំៗ​,​កំពង់ចាម​,​បាត់ដំបង​,​សៀមរាប​,​និង​កំពង់ធំ​ដែល​ពួកគេ​នឹង​ប្រកួត​ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំខេត្ត​របស់ខ្លួន​និ​មួយៗ​។

​ជើងឯក​ប្រចាំខេត្ត​ទាំង​៤​នឹង​ប៉ះគ្នា​នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់​ព្រាត់ និង ផ្តាច់​ព្រាត់ នៅ​កំឡុង​ខែមិថុនា នៅ​សៃ​វៀន CNC ដើម្បី​ក្លាយជា​ជើងឯក​ខ្សែក្រវ៉ាត់​ទំងន់ ៥៧​គីឡូក្រាម​ដ៏​អស្ចារ្យ​ជាមួយនឹង​ប្រាក់រង្វាន់ ៥០០០ ដុល្លារ​។ ជើងឯក​រង​ក៏​នឹង​ទទួលបាន​ពាន និង​ប្រាក់រង្វាន់ ២០០០ ដុល្លារ​ផងដែរ​។ ​កម្មវិធី​បន្ទាប់​នៃ​មហា​ព្រឹ​ត្ត​ការណ៍​«​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​»​និង​ប្រព្រឹត្តទៅ​នៅ​ខេត្ដ​បាត់ដំបង​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​ឆ្នាំ​២០២០​។​

​គោ​ជល់​សូម​គោរព​អញ្ជើញ​ប្រជាពលរដ្ឋ​ខែ្មរ​ទាំងអស់​ដែល​រស់នៅ​ខេត្តបាត់ដំបង​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​មក​ទទួលយក​បទពិសោធ​ន៍​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុណ​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុណ​ខ្មែរ​ប្រចាំ​ប្រទេស​និង​ការប្រគុំ​តន្ដ្រី ដ៏​អ​សា្ច​រ្យ​ពី​កំពូល​តារាចំរៀង ខេ​ម និង​កំពូល​តារាចំរៀង​ល្បីៗ​ជាច្រើនរូប​ទៀត​។​អ្នកទស្សនា​ទាំងអស់​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្ទួនៗ​ទាំង​នៅក្នុង​ស្តង់ និង នៅលើ​ឆាក​។​

​សូម​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​ឥតគិតថ្លៃ និង​ជួបគ្នា​នៅ​ទី​រូ​ម​ខេត្តបាត់ដំបង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​ម៉ោង​៥ ល្ងាច​តទៅ​។ កុំ​ភ្លេច​ចូលរួម​ទស្សន៍ទាយ​ក្នុង​ទំព័រ Facebook របស់​គោ​ជល់ (RedBullCambodia)​ថា​តើ​កីឡាករ​រូប​ណាខ្លះ​នឹង​ឈ្នះ​ការ​ប្រ​កូត​នៅ​ខេត្តបាត់ដំបង​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ពី​គោ​ជល់​។ លោកអ្នក​ក៏​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​ព្រឹ​តិ្ដ​ការណ៍​ទាំងមូល​តាម​កញ្ចក់​ទូរទស្សន៍ CNC ឬ​តាមរយៈ Facebook Page របស់​គោ​ជល់​៖https://www.facebook.com/redbullcambodia/៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular