ឆេះផ្ទះ១ខ្នងដោយសារម្ចាស់ផ្ទះដាំ​បាយរួចភ្លេចពន្លត់ភ្លើងចង្ក្រាន​ហើយរវល់ទៅជួយតទុយោឲ្យម្ចាស់​​ចម្ការតាង៉ែន

ដោយៈគ្រញូង/បាត់ដំបង ៖ ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីទំហំ៥ម៉ែត្រគុណ៦ម៉ែត្រត្រូវអគ្គិភ័យឆេះខ្ទេច ព្រមទាំងខួចខាតទ្រព្យសម្បត្តិមានតម្លៃមួយចំនួន។ហេតុការណ៍ភ្លើងឆេះផ្ទះនេះកើតឡើងកាលពីម៉ាង៧យប៎ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នៅចំណុចភូមិបឹងអម្ពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ័ឯក គឹម ប៊ុនធឿន នាយការិយាល័យការពារនិងពន្លត់អគ្គីភ័យខេត្តបានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ វ៉ែន វី ភេទប្រុស អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួនបីនាក់(ស្រីម្នាក់) នៅភូមិ ឃុំ កើតហេតុខាងលើ។

ចំណែកទ្រព្យសម្បត្តិដែលខូចខាតរួមមាន÷ម៉ូតូម៉ាកកូនទា១គ្រឿងធុងបាស១គូ អំភ្លឺ១គ្រឿង ទូរទស្សន៍១គ្រឿងអង៉តែនទូរទស្សន៍១ មាស៊ីនកាត់ឈើខ្នាតតូច១គ្ង្រឿងជាមាស៊ិនវត្តអម្ពិលយកមកជួសជុល សម្ភារះជួសជុលគ្រឿងអេឡិចត្រូនិចមួយចំនួន សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើតនិងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។ទំហំនៃការខូចខាតសរុបប្រមាណ១០លានរៀល។

លោកមេឃុំនិងអភិបាលស្រុក បានធ្វើរបាយការណ៍បញ្ជូនមកសាខាកាកបាទក្រហមខេត្តរួចហើយ ដើម្បីឱ្យជួយសង្គ្រោះបន្ទាន់៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...