ផ្លាស់ប្តូរប្រពន្ធ័គ្រប់គ្រងនិងនិតិវិធី​នៃការបង់ថ្លៃសេវាប្រមូលសំរាម និង​សំណល់រឹង ក្នុងរាជធានីភ្នំពេញ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ មករា រដ្ឋបាលរាជធានីភ្នំពេញបានកោះអញ្ជើញអាជ្ញាធរដែនដី និងផ្នែកពាក់ពន្ធ័មកប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្លាស់ប្តូរប្រ ពន្ធ័គ្រប់គ្រង និងនិតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាលដោយមានការចូលរួមពីលោក កើត ឆែនិងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

ក្នុងសេចក្តីណែនាំខាងលើនេះបានបញ្ជាក់ថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២០រហូតដល់ពេលបង្កើតបាន និងដាក់ឲ្យដំណើរការពេញលេញនូវប្រពន្ធ័គ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលបានអនុញ្ញាតិឲ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធបន្តប្រតិបត្តិការសំអាត ប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធក្នុងការប្រមូលថ្លៃសេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាមនិងសំណល់រឹងតទៅទៀតទេ។

ក្នុងឱកាសនោះលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៏បញ្ជាក់ ថា ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងសូមឲ្យប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃប្រមូលសំរាមនិងសំណល់រឹងដែលបានបង់រួចឲ្យកាលពីខែតុលា ឆ្នាំ២០១៩ធ្វើជាមូលដ្ឋានដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាមអំឡុងពេលអន្តរកាលនេះ។ ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ និងសំរួលដល់ការបង់ថ្លៃប្រើប្រាស់សេវាឲ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានីភ្នំពេញ សំរេចផ្អាកការចេញ និងចែកវិក្កយ័ប្រមូលថ្លៃសេវាសំរាមជាក្រដាស់ដូចដែលធ្លាប់ភ្ជាប់ជាមួយវិក្ក័យបត្រអគ្គីសនី ហើយនឹងដាក់ឲ្យិប្រើប្រាស់ប្រពន្ធ័បង់ទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជំនួសវិញ។

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២០តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាមប្រចាំខែចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់តាមមធ្យោបាយប្រពន្ធ័ទូទាត់អេឡិចត្រូនិក ឬតាមបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា។ ក្នុងករណីខកខានមិនបានបង់ក្នុងរយះពេល១៥ថ្ងៃ នៃដំណាច់ខែនិមួយៗ ត្រូវបានចាត់ទុកជាបំណុលជាកម្មវត្ថុ នៃការផាកពិន័យទៅតាមច្បាប់។

ជាមួយគ្នានោះដែរលោកកើត ឆែ និងលោក ហួត ហៃ បានណែនាំដល់អាជ្ញាធរដែនដីខណ្ឌ សង្កាត់ ត្រូវយកសេចក្តីណែនាំនេះទៅប្រាប់ប្រជាពលរដ្ឋឲ្យបានគ្រប់តាមខ្នងផ្ទះ ជៀសវាងប្រជាពលរដ្ឋឆ្លើយថាមិនបានដឹង។ នៅខែមិថុនា ខាងមុខទើបមានការ ដេញថ្លៃជាថ្មីសំរាប់ក្រុមហ៊ុនដែលមានបំណងរកស៊ីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ីនទ្រី ត្រូវបានបញ្ចប់ការងាររបស់ខ្លួនត្រឹមថ្ងៃទី១មករា ឆ្នាំ២០២០នេះហើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...