Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចំណងដៃ​ឆ្នាំ​...

ចំណងដៃ​ឆ្នាំ​២០២០​ស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឆ្លង់កាត់​ឃុំ​ចំនួន​៤​ក្នុងស្រុក​២​ខេត្តស្ទឹងត្រែង​

ដោយ​:​សុខុម​ស្ទឹងត្រែង​៖ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​ព្រមទាំង​មន្ត្រី​បច្ចេកទេស​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​លោក​បាន​អ​ញ្ចើ​ញ​ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​។​បន្ទាប់មក​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ដែល​បាន​ស្ថាបនា​ឆ្លងកាត់​ចំនួន​ឃុំ​៤​ស្ថិតនៅក្នុង​ស្រុក​ចំនួន​២​គឺ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង ។​

លោក​ឡូយ​សុផាត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ដោយបាន​លើកឡើង​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ពី​សុខ​និង​ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា​ជាពិសេស​គឺ​នៅ​តំបន់​ដាច់ស្រយាល​តែងតែ​ជួប​ការលំបាក និង​ងាយ​រងគ្រោះ​អ្វី​ផ្សេងៗ​។

អ្នកតំណាងរាស្ត្រ​បាន​បន្តថា​ខណៈពេល​នេះ​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​អំពី​ការ​កង្វះខាត​ផ្លូវ​សម្រាប់​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ​ទើប​មានការ​ដោះស្រាយ​។ ពីមុន​ភូមិ ចំនួន ២ គឺ ភូមិ កេះ និង​ភូមិ ដូង ដែល​ស្ថិតនៅ ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មិនដែល​ធ្លាប់មាន​ផ្លូវ​ល្អ សម្រាប់​ជិះ​កង់ ម៉ូតូ​រថយន្ត​ធ្វើដំណើរ​ទេ ។ ពីមុន​ធ្វើដំណើរ មានការ​លំបាក​ខ្លាំង ដែល​ត្រូវ​កាត់​តាម​ព្រៃ តាមរយៈ ម៉ូតូ រឺ គោយន្ត​កន្ត្រៃ ធ្វើដំណើរ​ដោយ​ប្រើ​រយៈពេល​យូរ​ទៀតផង​។

​លោក ឡូយ សុផាត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែ​បាន​បញ្ជាក់ថា​ឥឡូវនេះ​បាន​ស្ថាបនា​ផ្លូវ​ក្រួស​រហម​ឆ្លងកាត់​ចំនួន​២​ស្រុក​ដែលជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុងភូមិ​កេះ​និង​ភូមិ​ដូង​ដែល​ពីមុន​កន្លងមក​មិន​ដែលមាន​ផ្លូវ​ចូល​មកដល់​នោះឡើយ​ទើបតែ​មាននៅ​ដើមឆ្នាំ​ថ្មី​២០២០​នេះ​ទេ​។​

ការស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូលមក​ដល់​ភូមិ​ទាំង​២​នេះ​។​សរ​បញ្ជាក់​ឱ្យឃើញ​ពី​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​លើកឡើងថា​(​អរគុណ​សន្តិភាព​)​ក្នុង​ពាក្យ​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​អំពី​អត្ថន័យ​បើ​គ្មាន​សន្តិភាព​ដូច​ពេល​បច្ចុប្បន្ននេះ​ទេ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...