Home កម្សាន្ត ព្រះអង្គម្ចាស...

ព្រះអង្គម្ចាស់ហារីយាងទៅរួមរស់ជាមួយមេហ្គាននិងបុត្រាអាឈីនៅកាណាដា

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា ព្រះអង្គម្ចាស់ហារីបានយាងមកដល់ប្រទេសកាណាដាដើម្បីចូលរួមជាមួយមហេសីទ្រង់ ព្រះនាងមេហ្គាន និង បុត្រាអាឈីកាលពីថ្ងៃចន្ទទី២០មករា ខណៈគូស្វាមីភរិយាមួយគូនេះបានចាប់ផ្តើមជីវិតថ្មីក្រោយចាកចេញពីគ្រួសារញាតិវង្សអង់គ្លេសយ៉ាងភ្ញាក់ផ្អើល។

កាសែតដេលីមែលបាននិយាយថា ទ្រង់បានយាងដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាន់ខូវើតាមជើងហោះហើរលេខ ៨៥ របស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសពីអាកាសយានដ្ឋានអន្តរជាតិហ៊ីតទ្រូនៃទីក្រុងឡុងដ៍នៅម៉ោងប្រហែល ៧ ល្ងាច។

កាសែតនេះបានផ្សាយរូបថតរបស់ទ្រង់ហារីមកដល់កាណាដាដោយពាក់មួករងាពណ៌ខៀវ និង ខោខូវប៊យ ជាមួយកាតាបស្ពាយស្មា និងមានសន្តិសុខអមការពារ។

រថយន្តមួយគ្រឿងបានរង់ចាំទ្រង់ដើម្បីដឹកទ្រង់ឡើងជិះយន្តហោះមួយទៀតទៅទីក្រុងវីកតូរៀ កន្លែងដែលទ្រង់និងគ្រួសារបានចំណាយពេលជាមួយគ្នារយៈពេលពីរខែកន្លងទៅ៕ ដោយ៖ កញ្ញាដាលីស

ហារីនិងមេហ្គាព្រមទាំងបុត្រាអាឈីជួបជុំគ្នានៅកាណាដាវិញហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...