មន្ត្រីម្នាក់បាននិយាយថាក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់បានសម្រេចផ្អាកការស្វែងរកមនុស្ស៧ នាក់កាលពីថ្ងៃចន្ទទី២០មករា ដោយនៅក្នុងនោះ មានជនជាតិកូរ៉េខាងត្បូងចំនួន៤ នាក់ផងដែរបន្ទាប់ពីមានការបាក់ផ្ទាំងទឹកកជាថ្មី បានកើតឡើងតំបន់Annapurna ជាទីដែលក្រុមនេះ បានបាត់ខ្លួនកាលពីសប្តាហ៍មុន។
អ្នកនាំផ្លូវជនជាតិនេប៉ាល់៣នាក់ស្ថិតក្នុងចំណោមក្រុមអ្នកឡើងភ្នំដែលត្រូវបានផ្ទាំងទឹកកកបាក់សង្កត់លើកាលពីថ្ងៃសុក្រនៅផ្លូវឡើងភ្នំមួយនៅភ្នំAnnapurna កម្ពស់៨.០៩១ ម៉ែត្រ ដែលជាភ្នំខ្ពស់ជាងគេទី១០ នៅលើពិភពលោក។
មន្ត្រីក្រសួងទេសចរណ៍ លោកស្ត្រីមីរ៉ា អាចាយ៉ា បាននិយាយថាឧទ្ធម្ភាគចក្រយោធាមួយបានដឹកក្រុមអ្នកស្វែងរកនិងសង្គ្រោះទៅកាន់តំបន់នោះប៉ុន្តែ អាកាសធាតុអាក្រក់ ដោយមានព្រិលធ្លាក់ខ្លាំងនិងការរលំបាក់ផ្ទាំងទឹកកកជាបន្តបន្ទាប់បានរារាំងការចុះចត។
លោកស្រីបានិយាយថា ” វាគឺជាគ្រោះមហន្តរាយដ៏ធំហើយរដ្ឋាភិបាលមានការព្រួយបារម្ភអំពីសុវត្ថិភាពភ្ញៀវទេសចរ។ក្រុមអ្នកសង្គ្រោះកំពុងរង់ចាំធ្វើការសង្គ្រោះជាថ្មីនៅពេលអាកាសធាតុល្អប្រសើរឡើងវិញ”។
ក្រុមមន្ត្រីបាននិយាយថា មនុស្ស២០០នាក់ ដែលរួមទាំងអ្នកឡើងភ្នំជនជាតិបរទេស១៤០នាក់ត្រូវបានជម្លៀសេចេញពីតំបន់នោះ កាលពីចុងសប្តាហ៍កន្លងទៅនេះ៕ប្រែសម្រួល៖សុខា/sn
អាកាសធាតុអាក្រក់ ដោយមានព្រិលធ្លាក់ខ្លាំងរារាំងកិច្ចការជួយសង្គ្រោះអ្នកឡើងភ្នំដែលបាត់ខ្លួន