ភ្ញៀវទេសចរបរទេសជាងមួយពាន់ នាក់ចូលមកទស្សនាកម្ពុជាតាម ច្រកកំពង់ផែសមុទ្រអន្តរជាតិខេត្ត ព្រះសីហនុ

220
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងទៀតបានចូលចតកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១៨០៦នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ អោយPNN ដឹងថានាវានេះមានកងនាវិកសរុប៨២១នាក់ មានដំណើរចេញពីប្រទេសថៃចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសវៀតណាមទៀត នៅវេលាម៉ោង២១យប់ថ្ងៃដដែល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម