ស្ត្រីកម្មករសំណង់ម្នាក់បានដេក​​ស្លាប់​នៅក្នុងបន្ទប់ជួលបង្កឲ្យមាន​ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំង​ព្រឹកព្រលឹម​

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសសន្តិសុខឯកជនម្នាក់បានត្រឡប់ពីធ្វើការមកដល់បន្ទប់ជួលស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅលើពូកក៏បានស្រែកយំផ្អើលឆោឡោដល់ប្រជាពលរដ្ឋទាំងព្រឹកប្រលឹម ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃអង្គាទី ២១ ខែមករាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

សពស្រ្តីរងគ្រាមឈ្មោះ ឃុត សំអូន អាយុ៤១ឆ្នាំមុខរបរជាកម្មករសំណង់។ចំណែកប្ដីមានឈ្មោះរដ្ឋ ដា អាយុ៤១ឆ្នាំមុខរបរជាសន្តិសុខឯកជន អ្នកទាំងស្នាក់នៅភូមិកើតហេតុខាងលើ។និងមានស្រុកកំណើតនៅភូមិតាមាស ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមសម្ដីបុរសជាប្ដីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានត្រឡប់មកពីធ្វើការវិញហើយមកដល់បន្ទប់ជួលក៏គោះទ្វាដើម្បីដាសប្រពន្ធឲ្យក្រោកបើកទ្វាឲ្យ តែមិនឮសំឡេងឆ្លើយតបគាត់ក៏បានបើកបង្អួចមើលស្រាប់តែឃើញប្រពន្ធដេកទៅលើពួកធ្វើមិនដឹង ។

គាត់បានបន្តទៀតថា ពេលនោះគាត់ក៏បានអង្រូនទ្វាម្ដងទៀត ប្រពន្ធនៅតែមិនក្រោកបើកទ្វារឲ្យទៀត គាត់បានសម្រេចចិត្តយកដុំថ្មទៅវាយបំបែកកញ្ចក់ដើម្បីមើលទៅខាងក្នុងព្រោះតែប្រពន្ធបានចាក់កន្លិះនៅទ្វា ពេលដែលវាយកញ្ចក់រួចមើលទៅខាងក្នុងទើបបានដឹងថាប្រពន្ធបានដេកស្លាប់ក៏ស្រែកយំផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកព្រលឹម រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យសាកសពស្ត្រីខាងលើនៅបន្ទប់ជួល។

ពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុក៏បានសហការជាមួយ​នឹងសមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌមានជ័យ រួចបានរាយការណ៍ទៅខាងជំនាញកោសល្យវិច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីឲ្យចុះមកពិនិត្យសាក​សពទើបដឹងថា ស្ត្រីខាងលើស្លាប់ដោយសារគាំងបេះដូង ឬហៅថាខ្យល់គរ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...