ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ ជាបានអនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកប្រទេសសិង្ហបុរីលោកឧត្តមសេនិយទោហ្គូ ស៊ីហ៊ូ( Goh Si Hou) ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិ ភាពទីស្តីការនាយករដ្ឋមន្ត្រីនាល្ងាចថ្ងៃទី២១ខែមករានេះ ។
គួររំលឹកថាខែមិថុនាឆ្នាំ២០១៩គណៈប្រតិភូកងទ័ពជើងគោកកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីតបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou)មេបញ្ជាការ កងទ័ពជើងគោកនៃសាធារណរដ្ឋសឹង្ហបុរី ។ នៅក្នុងដំណើរទស្សនកិច្ចនោះភាគីកងទ័ពជើងគោកនៃប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងនិងបង្កើនកិច្ចសហប្រតិ បត្តិការល្អលើការរក្សាសន្តិភាពស្ថិរភាពទាំងកម្រិតទ្វេភាគីនិងតំបន់ក្នុងនាមជាប្រទេសជាសមាជិកអាស៊ានតែមួយ ៕