Home ព័ត៌មានជាតិ សេដ្ឋកិច្ច សាកលវិទ្យាល័យ...

សាកលវិទ្យាល័យ​នៃ​កម្ពុជា​និង​សហភាព​អឺរ៉ុប​សហការ​បណ្តុះ​ធនធានមនុស្ស​ក្នុង​វិស័យ​បៃតង​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សាកលវិទ្យាល័យ​របស់​កម្ពុជា​ចំនួន​៤​និង​សាកលវិទ្យាល័យ​នៃ​សហភាព​អឺរ៉ុប​ចំនួន​៣​បានប្រកាស​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​គម្រោង​GREENCAP​ដែលជា​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​បៃតង​នា​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​នៅ​សាលសន្និសីទ​សាកលវិទ្យាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

​គម្រោង GREENCAP(Enhancing green capability in HEI to foster sustainable development in Cambodia) គឺជា​គម្រោង​ដែល​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​ចំនួន ៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាកលវិទ្យាល័យ​ចំនួន​៣​នៃ​សហភាព​អឺរ៉ុប​ដោយ​ទទួលបាន​ថវិកា​ពី​កម្មវិធី Erasmus+ របស់​សហគមន៍​អឺរ៉ុប​។

សាកលវិទ្យាល័យ​ទាំង ៤ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​មាន​៖ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ចំណែក​ខាង​ដៃគូ​ពី​សហភាព​អឺរ៉ុប​រួមមាន​៖ សាកលវិទ្យាល័យ​ណង់ (​ប្រទេស​បារាំង​) សាកលវិទ្យាល័យ​សៅ​ធឺ​ន​ដា​ណឺ​ម៉ាក​(​ប្រទេស​ដា​ណឺ​ម៉ាក​)​សាកលវិទ្យាល័យ​វី​ហ្គោ​(​ប្រទេស​អេស្បាញ​)​។​

លោក​បណ្ឌិត​លុយ​ចាន់ណា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ថ្លែងថា​គម្រោង​GREENCAP​មាន​រយៈពេល​បី​ឆ្នាំ​ហើយ​មាន​គោលដៅ​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​ក្នុងប្រទេស​កម្ពុជា​ដោយ​ផ្តោត​ជា​ចំបង​ទៅលើ​ការជំរុញ​សមត្ថភាព​នៅតាម​សាកលវិទ្យាល័យ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​។​

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​គោលបំណង​សំខាន់​ចំនួន​ពីរ​របស់​គម្រោង​GREENCAP​មាន​៖​ទីមួយ​៖​លើកកម្ពស់​ការយល់ដឹង​របស់​និស្សិត​ទៅលើ​ធុរៈកិច្ច​បៃតង​។​ទី​ពីរ​៖​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាជីព​របស់​និស្សិត​ដែល​ធ្វើការ​ក្នុង​វិស័យ​បៃតង​នាពេល​បច្ចុប្បន្ន​និង​អនាគត​។​ជាការ​ពិតណាស់​ចរន្ត​នៃ​ការ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតង​ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ហើយ​ចរន្ត​នេះ​តម្រូវឱ្យមាន​ការផ្លាស់ប្តូ​រ​ក្នុង​ជំនាញ​និង​អាជីព​នានា​ក្នុងសង្គម​។​

​វិថី​ដែល​នាំទៅរក​សេដ្ឋកិច្ច​បៃតង​ត្រូវ​រាប់បញ្ចូល​ការវិវត្តន៍​ក្នុង​ជំនាញ​និង​អាជីព​ដែល​ទាមទារ​ជា​ចាំបាច់​នូវ​កិច្ចសហការ​រវាង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​និង​វិស័យសេដ្ឋកិច្ច​និង​សង្គម​។​កិច្ចសហការ​នេះ​អាច​រួមបញ្ចូល​៖​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា​និង​ការស្រាវជ្រាវ​ដែល​ផ្សារភ្ជាប់​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​ដើម្បីឱ្យ​សាកលវិទ្យាល័យ​អាចបង្កើត​ធនធានមនុស្ស​ដែលមាន​ជំនាញ​ក្នុង​វិស័យ​បៃតង​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យសេដ្ឋកិច្ច​។​បង្កើត​មុខវិជ្ជា​សិក្សា​និង​សញ្ញាបត្រ​(​បរិញ្ញាបត្រ​ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់​)​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​បៃតង​ដែល​កំពុង​កើនឡើង​។​

​ដោយហេតុថា​ការធ្វើ​ទំនើបកម្ម​និង​ភាវូបនីយកម្ម​កម្មវិធី​សិក្សា​គឺជា​តម្រូវការ​បន្ទាន់​ដើម្បី​សំរេច​ឱ្យបាន​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​បរិស្ថាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​បង្កើតឱ្យមាន​ពិព័រណ៍​ការងារ​និង​មជ្ឍមណ្ឌល​មុខរបរ​ដែល​ផ្តោតទៅលើ​អាជីព​ការងារ​ក្នុង​វិស័យ​បៃតង​។​ជំរុញ​កិច្ចពិភាក្សា​រវាង​វិស័យសេដ្ឋកិច្ច​និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​តាមរយៈ​ការរៀបចំ​សន្និសីទ​នានា​ទាក់ទង​នឹង​ធុរៈកិច្ច​បៃតង​។​

នៅក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​គម្រោង GREENCAP នេះ មាន​វត្តមាន​លោក​បណ្ឌិត សាន្ត វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​លោក​FrankViault​តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​សកល​វិទ្យាល័យ​ទាំង​បួន​របស់​កម្ពុជា​តំណាង​សាកលវិទ្យាល័យ បារាំង អេ​ស្ប៉ា​ញ និង​ដា​ណឺ​ម៉ាក ព្រមទាំង​និស្សិត​កម្ពុជា និង​អឺរ៉ុប​៕S/

​ចំណងជើង​រូបថត​៖​សាកលវិទ្យាល័យ​របស់​កម្ពុជា​និង​សហភាព​អឺរ៉ុប​សហការ​បណ្តុះ​ធនធានមនុស្ស​ក្នុង​វិស័យ​បៃតង​(​រូបៈ​សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...