អាជ្ញាធរខេត្ត​ស្នើឱ្យ​សង្គ្រោះ​ដើមឈើ​និង​ស្មៅ​សួនច្បារ​លើ​ទ្រូង​ផ្លូវជាតិ​លេខ​៦​ស្រុក​ជើងព្រៃ​និង​ស្រុក​បាធាយ​

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​អាជ្ញាធរខេត្ត​កំពង់ចាម​បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សង្គ្រោះ ដើមឈើ​និង​ស្មៅ​ដែល​បាន​ងាប់​ក្រោយពី​ដាក់​ដាំ​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​និង​លម្អ​សួនច្បារ​នៅលើ​ទ្រូង​ផ្លូវជាតិ​លេខ​៦​។​ដោយ​ចម្ងាយ​ប្រមាណ​ជិត​៤០​គីឡូម៉ែត្រ​ស្ថិតក្នុង​ស្រុក​ជើងព្រៃ​និង​ស្រុក​បាធាយ​នោះ​ឱ្យ​រស់​ស្រស់បំព្រង​ឡើងវិញ​។​

នេះ​បើ​យោងតាម​សេចក្តីបំភ្លឺ​របស់​អាជ្ញាធ​រ​ខេត្តកំពង់ចាម ជា​ផ្លូវ​ការចុះ​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២០ ឆ្លើយតប​នឹង​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា​ស្មៅ​រាប់ពាន់​ម៉ែត្រការ៉េ​និង​ដើមឈើ​រាប់ពាន់​ដើម នៅ​ទីតាំង​ខាងលើ​បាន​ងាប់​។​ដោយសារ​ខ្វះ​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរខេត្ត​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០២០​នេះ​។​

​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​បញ្ជាក់ថា​ជុំវិញ​ការថែទាំ​ស្មៅ​និង​ដើមឈើ​ដែល​បាន​ដាំ​លម្អ​លើ​ទ្រូ​វ​ផ្លូវជាតិ​លេខ​៦​ពី​ព្រំប្រទល់​ខេត្តកណ្តាល​ឆ្លងកាត់​ស្រុក​បាធាយ​ដល់​ស្គន់​ទីរួមស្រុក​ជើងព្រៃ​នេះ​គឺ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​ជា​អ្នកទទួល​សិទ្ធិ​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​។​ដោយមាន​ការសហការ​ពី​អាជ្ញាធរ​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ​។​

​ប៉ុន្តែ​ចុងឆ្នាំ​២០១៩​រដូវប្រាំង​បាន​គ្របដណ្តប់​បង្ក​ឱ្យ​ក្តៅ​ហួតហែង​ខ្លាំង​ក្នុង​រង្វង់​ខែធ្នូ​ឆ្នាំ​២០១៩​និង​ដើមខែ​មករា ឆ្នាំ​២០២០​នេះ​គឺ​បណ្តាលឱ្យ​ខ្វះ​ទឹក​ស្រោចស្រព​សួនច្បារ​នេះ​។​ម្យ៉ាង​ប្រភពទឹក​នៅតាម​ដងផ្លូវ នៃ​ស្រុក​ទាំងពីរ​ត្រូវបាន​រីងស្ងួត​។​រីឯ​ទីតាំង​មួយចំនួន​នៅមាន​ប្រភព​ទឹកតែ​យើង​មិនអាច​បូម​បាន​យកមក​ស្រោច​បាន​សួនច្បារ​បានទេ​គឺ​ត្រូវ​រក្សាទុក​សម្រាប់​សត្វពាហន​:​និង​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។​

​អាជ្ញាធរខេត្ត​កំពង់ចាម​មាន​ជំហរ​យ៉ាង​មុតមាំ​ដើម្បី​អភិរក្ស​សោ​ភ័​ណ្ឌ​ភាព​និង​កែលម្អ​សួរ​ច្បារ​តាម​ដងផ្លូវ​ជាប្រចាំ​។​ដោយ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​សង្គ្រោះ​ស្រោចស្រង់​កូនឈើ​និង​ស្មៅ​ដែល​ងាប់​គឺ​នឹង​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​នៅពេល​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នោះ​។​សូម​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​ក្នុង​គោលបំណង​បង្កើន​សុខដុម​នីយកម្ម​ក្នុងសង្គម​ជាតិ​យើង​ឱ្យតែ​ប្រសើរឡើង​បន្ថែមទៀត​។​

លោក​សុខ​ស្រ៊ុន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២១​មករា​នេះ​ថា​បញ្ហា​សួនច្បារ​ផ្លូវជាតិ​លេខ​៦​ឆ្លងកាត់​ស្រុក​បាធាយ​និង​ស្រុក​ជើងព្រៃ​មាន​ប្រវែង​ជិត​៤០​គីឡូម៉ែត្រ​ដែលមាន​ដាំ​ស្មៅ​និង​ដើម​ផ្កាក្រដាស​និង​ដើម​ជ្រៃ​នេះ​យើង​ស្រោច​ជា​រៀងរាល់ថ្ងៃ​រហូតមក​។​

ប៉ុន្តែ​នៅ​រដូវប្រាំង​បែបនេះហើយ​មួយវិញទៀត​ឆ្នាំនេះ​យើង​ជួប​បាតុភូត​អែល​នី​ណូ​គឺ​ធ្វើឱ្យ​ប្រឈម​កាន់​ខ្លាំង​បញ្ហា​ទឹក​នេះ​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ប៉ុន្តែ​កន្លងមក​យើង​ប្រើប្រាស់​រថយន្ត​តែមួយ​គ្រឿង​សម្រាប់​ស្រោចស្រព​សួន​ប្រវែង​ខាងលើ​នោះ​។​ឥឡូវ​បាន​បន្ថែម​មួយគ្រឿង​ទៀត​បាន​ចំនួន​ពីរ​គ្រឿង​ហើយ​។​ដោយ​មួយគ្រឿង​ផ្ទុក​ចំណុះ​ទឹក ៥.០០០ លីត្រ​នេះ​អាច​ស្រោច​សួន​បាន​ចម្ងាយ​២០០​ម៉ែត្រ​។

​លោក​បាន​បន្ថែមថា​បញ្ហា​នេះ​មានការ​យឺត​យាវ​បន្តិច​មែន​តែ​ប្រសើរ​ជាង​យើង​ជួល​រថយន្ត​ស៊ីទែន​ដឹក​ទឹក​ឯកជន​ចំណុះ​ប៉ុនគ្នា​នេះ​គឺ​មួយ​ស៊ីទែន​ជាង​១២​ម៉ឺន​រៀល​។​ជា​ចំណាយ​មួយ​ខ្ពស់​ដែល​យើង​មិនអាច​រ៉ាប់រង​បាន​។​ដោយឡែក​ងាក​មក​ការ​ស្រោច​ទឹក​គឺ​យើង​ទំនង​មិនអាច​សង្គ្រោះ​ឱ្យ​រស់​ឡើងវិញ​បានទេ​សម្រាប់​ជ្រៃ​។​ដោយឡែក​ស្មៅ​និង​ផ្កាក្រដាស​អាច​សង្គ្រោះ​ឱ្យរ​ស់បាន​ព្រោះ​ពួកវា​ធន​នឹង​អាកាសធាតុ​ក្តៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...