ដោយ៖តារារិទ្ធ(ភ្នំពេញ) ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកប្រទេសសិង្ហបុរីលោកឧត្តមសេនិយទោហ្គូ ស៊ីហ៊ូ( Goh Si Hou)ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិ ភាពទីស្តីការនាយករដ្ឋមន្ត្រីនាល្ងាចថ្ងៃទី២១ខែមករានេះ។ នៅក្នុងជំនួបនោះសម្តេចតេជោបានលើកឡើងថា៖នៅពេលនេះពិភពលោកគឺមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើងបើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់។ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរគឺពិតជាមានសារៈសំខាន់ណាស់។កងទ័ពទាំងពីរចាំបាច់ត្រូវចែក រំលែកនូវបទពិសោធន៍រវាងគ្នាទៅវិញទៅមក,ចែករម្លែកព័ត៌មានគ្នានឹងគ្នាទៅវិញទៅ មកក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌ មានបន្ទាប់ពីជំនួបនោះថា៖លោក ហ្គូ ស៊ីហ៊ូ បានជម្រាបជូនសម្តេចតេជោ ថាលោកធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជាហើយដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនៅពេលនេះលោកមានអារម្មណ៍ថាប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហើយការអភិវឌ្ឍនោះសោតគឺជាការអភិវឌ្ឍរយៈពេល ២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។
លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា៖លោករួមជាមួយនិងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នាដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកង ទ័ពទាំងពីរដើម្បីផលប្រយោជន៍ប្រយោជន៍នៃប្រទេសនីមួយៗផងនិងផលប្រយោជន៍សម្រាប់តំបន់អាស៊ានផងដែរ។ជាងនេះទៀតលោកក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថាកងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្ដិការគ្នាយ៉ាងល្អហើយលោកនិងលោកហ៊ុន ម៉ាណែតនឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវកិច្ចពិភាក្សារវាងលោក ហ្គូ ស៊ីហ៊ូ និងលោក ហ៊ុន ម៉ាណែត ហើយសម្ដេចក៏បានមានប្រសាសន៍ផងដែរថាជាការពិតណា ស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកនូវបទពិសោធន៍រវាងគ្នាទៅវិញទៅមក,ចែករម្លែ កព័ត៌មានគ្នានឹងគ្នាទៅវិញទៅមកក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ ។ សម្ដេចបន្តថានៅពេលនេះពិភពលោកគឺមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើងបើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ។ក្នុងន័យនេះកិច្ច សហប្រតិបត្តិការរវាងកងទ័ពទាំងពីរគឺពិតជាមានសារៈសំខាន់ណាស់។សម្ដេចតេជោក៏បានប្រាប់លោកហ្គូ អំពីនយោបាយការពារជាតិរបស់កម្ពុជាដែលនោះកង ទ័ពគឺជាខឿនការពារជាតិរបស់ប្រជាជន,កងទ័ពមានតួ នាទីសំខាន់ក្នុងការពាជាតិ,ប៉ុន្តែកងទ័ពកម្ពុជាក៏មានតួនាទីក្នុងការចូលរួមបង្កបង្កើន ផល,ការចូលរួមសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយនិងការចូលរួមនូវការថែ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
សម្តេចតេជោបានមានប្រសាសន៍ថាសម្ដេចពុំមានការជឿជាក់ថាការប្រើកម្លាំងអាច ដោះ ស្រាយបញ្ហានោះទេ,ផ្ទុយទៅវិញការចរចាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍទេដែលដោះស្រាយរាល់បញ្ហាទាំងឡាយ ។ក្នុងន័យនេះសម្ដេចបានមានប្រសាសន៍ថាកម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែនកម្ពុជាជាមួយប្រទេ សជិតខាងឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍហើយនិងប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិឲ្យទៅជាតំបន់ទីផ្សារ ៕