ដោយៈគ្រញូង/បាត់ដំបង៖នៅយប់ថ្ងៃទី២០ខែមករាឆ្នាំ២០២០នៅសាលមហោស្រពសង្កែក្រុមហ៊ុនត្រាស់មីអ៊ិនវេសមេនបានរៀបចំសម្ពោធគម្រោងវីឡាត្រាស់មីដំណាក់ហ្លួងក្រុងបាត់ដំបង។ពិធីនេះក្រោមអធិបតីភាពលោកសឿមប៊ុនរិទ្ធអភិបាលរងខេត្ត,លោកផេងសិទ្ធីអភិបាលក្រុង,លោកប៊ុតគីណែតអគ្គនាយកក្ក្រុមហ៊ុនត្រាស់មីនិងលោកស្រីនាយិកាឆោមដារីយ៉ា។
លោកចែមចាន់រ៉ា(ពាក់មី)ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសក្រុមហ៊ុនត្រាស់មីបានបញ្ជាក់ថាក្រុមហ៊ុនត្រាស់មីអ៊ិនវេសមេនបានជ្រើសរើសយកខេត្តបីដើម្បីវិនិយោគលើវិស័យអចនលទ្រព្យសាងសង់ផ្ទះល្វែងនិងផ្ទះវីឡាសម្រាប់លក់។ប្រជាពលរដ្ឋដែលមានជីវភាពបង្គួរដោយមានតម្លៃសមរម្យចាប់ពីតម្លៃ៤២.៩៩៩ដុល្លារឡើងទៅអាចបង់រំលស់ក្នុង១ខែ៣៣១ដុល្លារ។
លោកបញ្ជាក់ថាដំបូងក្រុមហ៊ុនបានទៅវិនិយោគសាងសង៉ផ្ទះអាជីកម្មនិងផ្ទះវីឡានៅខេត្តកំពង់ចាមត្បូងឃ្មុំ។បច្ចុប្បន្នបានមកដល់ខេត្តបាត់ដំបងព្រោះជាខេត្តធំមានប្រជាជនជាង១លាននាក់រស់នៅភាគច្រើនមានជីវភាពធូរធារ។លោកប៊ុតគីណែតអគ្គនាយកក្ក្រុមហ៊ុនត្រាស់មីបានបញ្ជាក់ថាក្រុមហ៊ុនកកើតឡើងតាំងពីឆ្នាំ២០១៨ដោយមានសមាជិកក្រុប្រឹក្សាភិបាលជាច្រើននាក់។
ដំបូងក្រុមហ៊ុនបានជ្រើសរើសយកខេត្តកំពង៉ចាមនិងត្បូងឃ្មុំដោយទទូលបានជោគដ៏យទើបក្រុមហ៊ុនមកទិញដីដើម្បីសាងសង់ជាផ្ទះល្វែងសម្រាប់ធ្វើអាជីរកម្មនៅអមសងខាងទ្វារចូលនិងផ្ទះវិឡាសម្រាប់លក់ជូនអតិថិជននៅខេត្តបាត់ដំបងបន្តទៀត៕S/
រូបថតៈលោកពាក់មីរាយការណ៍ លោកប៊ុតវីណែតនាយកក្រុមហ៊ុន លោកសឿម ប៊ុនរិទ្ធអភិបាលរងខេត្ត អ្នកដើរបង្ហាញម៉ូតផ្ទះ អ្នកកក់លុយទីញផ្ទួះ