ដោយៈគ្រញូង/បាត់ដំបង៖បុរសបីនាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរដើម្បីសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយម៉ូតូ។កាលពីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២នៅលើកកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី០៦ភូមិស្វាយធំឃុំអន្លង់វិល ស្រុកសង្កែ។
លោកជាវណ្ឌីអធិការរងស្រុលសង្កែបានឱ្យដឹងថាម៉ូតូម៉ាកហុងដាពណ៌ខ្មៅC125សេរី១៩ពាក់ស្លាកលេខបាត់ដំបង1AG0225ជិះឌុបគ្នាស្រីប្រុសពីរនាក់។អ្នកបើកបរឈ្មោះជឿនវិតភេទប្រុសមុខរបរជាងសំណង់រស់នៅភូមិពុកឆ្មា(ជនបង្ក)ដោយបើកឌុបស្ត្រីម្នាក់ឈ្មោះ.ពឿតដារ៉ាត់។
ម៉ូតូជនរងគ្រោះដែលបើកបរនៅខាងមុខតែម្នាក់ឯងមានឈ្មោះរឿបសារីភេទស្រីរស់នៅភូមិទួលល្វៀង(កំណប់)ជិះម៉ូតូម៉ាកទ្រីមសង់C125ពណ៌ខ្មៅស៊េរី១៩ពាក់ស្លាកលេខបាត់ដំបង1AD.4065។បន្ទាប់មកជនរងគ្រោះទាំងសងខាងត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យវិសាលសុខដឹកយកទៅដើម្បីសង្គ្រោះបន្ទាន់៕S/