ដោយ: មុនីរ័ត្ន / ភ្នំពេញ: នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីសភាពការណ៍ជាតិ-អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសភាពប្រែប្រួល ស្មុគស្មាញ ដែលទាមទារឲ្យនាយទាហាន ពលទាហាន ទាំងអស់ត្រូវ លើកកម្ពស់ការប្រុងប្រយ័ត្ន និងតាមដានជាប់ជាប្រចាំ ក្នុងនោះបង្ក្រាបឲ្យបានដាច់ ខាតរាល់ឧបាយកលនៃចលនាបដិវត្តន៍ពណ៌ ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការថ្លែងនេះ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹក ដែលក្នុងរយៈពេលមួយឆ្នាំមកនេះបានសម្រេចភារកិច្ចគួរជាទីមោទនៈ។ ហើយបានសំណូមពរដល់ថ្នាក់ដឹកនាំ នាយនាវី ពលនាវឹកទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យការកំណត់ទិសដៅភារកិច្ចសម្រាប់ពេលខាងមុខនូវអ្វីដែលជាការចាំបាច់ ដើម្បីប្រមូលផ្ដុំការដោះស្រាយបង្កើនប្រសិទ្ធភាពការងារនៅតាមកងឯកភាពមុននឹងធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត។
ចំណែកនាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ២០១៩ កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទ័ពជើង ទឹកបានយកចិត្តទុកដាក់ប្រមូលផ្ដុំដឹកនាំ អនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងនោះភារកិច្ចកិច្ចការពារបូរណភាពទឹកដី កងទ័ពជើងទឹកបានពង្រឹងប្រៀបការពារដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានជាប់ជាប្រចាំ។ បានចាត់តាំងកម្លាំង និងមធ្យោបាយចេញធ្វើសកម្មភាព ទប់ស្កាត់និងបង្ក្រាបបទ ល្មើសរក្សាសន្តិសុខ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចេញល្បាតរួមគ្នានៅតំបន់ទឹកប្រវត្តិសាស្ត្រជា មួយកងទ័ពជើងទឹកប្រទេសជិតខាងផងដែរ៕ H