ភ្នំពេញៈ តាមបណ្តោយវិថីជាសុផារ៉ាស្ថិតនៃសង្កាត់ចំនួនពីរក្នុងទឹកដីខណ្ឌឬស្សីកែវ ត្រូវបានក្រុមហ៊ុនអចលនទ្រព្យនិងភ្នាក់ងារលក់ដូរបានវាយតម្លៃឱ្យដឹងថាតំបន់នេះកាន់ តែជាតំបន់ស៊ីវិល័យឈានមុខគេក្នុងរាជធានីភ្នំពេញខណៈគ្រោងបុរីធំៗចេញជារូបរាង បន្តកន្ទុយគ្នា។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំំ២០២០ អ្នកនាង ជា សុភារុណ ប្រធានក្រុមផ្នែកលក់ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានថ្លែងឱ្យដឹងថា ក្រោយពីគម្រោង ដឹ ហាម៉ូនីវីល្លិ៍ ដែលមានទីតាំងតាមបណ្តោយផ្លូវ ឯកឧត្តម ជាសុផារ៉ា(ផ្លូវ598) ចម្ងាយ២០០០ម៉ែត្រ ឬ 10 នាទីពីផ្សារ AEON II កំពុងតែត្រៀមបញ្ចប់ការសាងសង់នោះ ត្រូវបានក្រុមហ៊ុនវាយតម្លៃថា តំបន់នេះកាន់តែមានរីកចម្រើននិងស៊ីវិល័យជាងមុនដែលធ្វើឱ្យប្រជាជនរស់នៅក្នុងតំបន់សប្បាយចិត្តរីករាយជាមួយភាពរីកចម្រើន។ ក្រុមហ៊ុនបុរីភ្នំពេញថ្មីបានសាងសង់លំនៅដ្ឋានបែប ទំនើបជាមួយសោភ័ណ្ឌភាពអេកូឡូស៊ីបៃតងឆ្លើយតបទៅកាន់តម្រូវការប្រជាជនខ្មែរបច្ចុប្បន្ន។ គម្រោងសាងសង់ប្រើរយៈពេលពីរឆ្នាំដោយត្រៀមបញ្ចប់ការសង់ទាំងមូលជាស្ថាពរនា ខែមេសា ឆ្នាំ២០២០ខាងមុខ ខណៈប្រជាពលរដ្ឋមករស់នៅស្ទើរពេញទាំងអស់មកពេលនេះ។
អ្នកស្រី ជា សុភារុណ ដែលជាអ្នកទីផ្សារអចលនទ្រព្យមួយរូបបញ្ជាក់ថា មូលហេតុដែល តំបន់វិថីជាសុផារ៉ាក្នុងទឹកខណ្ឌឬស្សីកែវក្លាយជាតំបន់ស៊ីវិល័យឈានមុខគេក្នុងរាជធានីមួយទៀតនោះក៏ដោយសារតែ រាជរដ្ឋាភិបាលបានរក្សាសុខសន្តិភាពសង្គមនិងនយោបាយទើប ការអភិវឌ្ឍន៍នៅតែបន្តទៅមុខ។ តំបន់នេះមិនមែនមានតែគម្រោងបុរីភ្នំពេញថ្មីមួយប៉ុណ្ណោះទេ ដែលបានបោះទុនអភិវឌ្ឍន៍ឡើង ក្រៅពីនេះមានគម្រោងធំៗជាច្រើនលេចរូបរាងជាបន្តបន្ទាប់ តាមបណ្តោយផ្លូវនេះ។គ្រាន់តែចេញដំណើរត្រង់ចំណុចរង្វង់មូលខេមកូឡើងមកវិថីជាសុផារ៉ាមក យើងឃើញមានតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន លីហួ, សិប្បកម្មខ្នាតតូចខ្នាតធំ, បុរីជីបម៉ុង, ផ្សារទំនើបជីបម៉ុង, បុរីប៉េងហួត, បុរីវិមានភ្នំពេញ, និងចុងក្រោយបុរីហ្គ្រេនភ្នំពេញតែម្តង។ រយៈពេលបីឆ្នាំខាងមុខនេះទៀត តំបន់នឹងសម្បូរទៅអគារខ្អស់ៗ បុរីធំៗ និង ផ្សារទំនើប ដែលមានសក្តានុពលខ្លាំងដូចកណ្តាលក្រុង។
អ្នកស្រី ណាំ ម៉ារី ប្រធានទំនាក់ទំនងអចលនទ្រព្យមួយរូបបានដែរថា សក្កានុពលតំបន់ ត្រូវបានក្រុមហ៊ុនបុរីភ្នំពេញមើលឃើញថា តំបន់មានផ្លូវធំហើយថ្ងៃអនាគតអាចនឹងពង្រីក បន្ថែមទៀត ហើយផ្លូវយុទ្ធសាស្ត្ររបស់ខណ្ឌឬស្សីកែវ។ តំបន់នេះកំពុងតែរីកចម្រើនខ្លាំង ដោយសារផ្សារទំនើបអ៊ីអន២បានដាក់នៅក្បែរទីនោះដែរ ហើយនៅផ្លូវជាសុផារ៉ានេះ មានទីផ្សារទំនើបជីបម៉ុង។ កាលពីថ្មីៗនេះ បុរីហ្គ្រេនភ្នំពេញបានលក់បុរីទាំងមូលឱ្យក្រុមហ៊ុន ជីបម៉ុងដើម្បីអភវិឌ្ឍន៍ផងដែរ។ ហេតុដូច្នេះ តំបន់នេះកំពុងតែនៅក្រោមការអភិវឌ្ឍធំៗ ទៅថ្ងៃខាងមុខនេះទៀត។
អ្នកស្រី ណាំ ម៉ារី បានបង្ហើបឱ្យដឹងទៀតថា តំបន់វិថីជាសុផារ៉ា (លេខ ៥៩៨) ស្ថិតក្នុង សង្កាត់ទួលសង្កែ១ និង សង្កាត់ច្រាំងចំរះ២ ក្នុងខណ្ឌឬស្សីកែវ មានក្រុមហ៊ុនធំៗអភវិឌ្ឍន៍ មិនក្រោម១០ក្រុមហ៊ុនឡើយ ខណៈតំបន់នេះត្រូវបានវាយតម្លៃទុកជាមុនហើយជាតំបន់ ស៊ីវិល័យមិនចាញ់តំបន់ទួលគោក។ គ្រាន់តែតម្លៃដីនៅពេលក្នុងមួយម៉ែត្រការ៉េលោតជាង ពីរពាន់ដុល្លារជិតបីពាន់ដុល្លារ៕ ដោយៈ បូរិន