Toyota ហៅរថយន្តមកវិញ ៣,៤ លានគ្រឿង, Honda ហៅមកដែរ ២,៤ លានគ្រឿង ទាក់ទងបញ្ហាពោងសុវត្ថិភាពដូចគ្នា

ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃអង្គារទី២១មករាថា ខ្លួននឹងប្រមូលយានយន្តចំនួន ៣,៤ លានគ្រឿងនៅទូទាំងពិភពលោកត្រឡប់មកវិញ ដោយសារតែបញ្ហាអេឡិចត្រូនិច ដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនរលាស់ឡើងពេលមានគ្រោះថ្នាក់។

ការហៅត្រឡប់មកវិញ ដែលរួមមានរថយន្តចំនួន ២,៩ លានគ្រឿងនៅសហរដ្ឋអាម៉េរិក គឺមានរថយន្តម៉ាកដូចជា Corola ឆ្នាំ ២០១១-២០១៩, Matrix ឆ្នាំ ២០១១-២០១៣, Avalon ឆ្នាំ ២០១២-២០១៨ និង Avalon Hybrid ឆ្នាំ ២០១៣-២០១៨។

យានយន្តទាំងនេះអាចមានផ្នែកបញ្ជាអេឡិចត្រូនិកណាមួយដែលគ្មានការការពារគ្រប់គ្រាន់ប្រឆាំងនឹងសំឡេងអគ្គិសនីរំខាន ដែលអាចកើតឡើងក្នុងពេលមានគ្រោះថ្នាក់ ហើយអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនដំណើរការពេញលេញឬមិនរលាស់។

ទន្ទឹមនេះដែរ ក្រុមហ៊ុន Honda ក៏ហៅរថយន្តស៊េរីចាស់ ២,៤ លានគ្រឿងពីសហរដ្ឋអាម៉េរិកត្រឡប់មកវិញដែរ ដើម្បីជំនួសពោងសុវត្ថិភាព Takata ដែលមានលទ្ធភាពបង្កគ្រោះថ្នាក់ខ្ពស់។

រថយន្ត ដែលត្រូវហៅមកវិញ មានម៉ាក Honda និង Acura ផលិតពីឆ្នាំ ១៩៩៦ ដល់ ២០០៣៕ ដោយ៖ កញ្ញាដាលីស

Toyota និង Honda ហៅរថយន្តស៊េរីចាស់ៗរាប់លានគ្រឿងត្រឡប់មកវិញដើម្បីប្តូរនិងពិនិត្យពោងសុវត្ថិភាព

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...