Home ព័ត៌មានអន្តរជាតិ សមាជិកសភាអ៊ីរ...

សមាជិកសភាអ៊ីរ៉ង់ម្នាក់ប្រកាសផ្តល់រង្វាន់៣លានដុល្លារសម្រាប់ជនណា ដែលអាចសម្លាប់ ត្រាំ បាន

សមាជិកសភាអ៊ីរ៉ង់ម្នាក់នឹងផ្តល់រង្វាន់៣លានដុល្លារដល់អ្នកណាដែលសម្លាប់ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងថា អ៊ីរ៉ង់អាចចៀសផុតពីការគំរាមកំហែង ប្រសិនបើខ្លួនមានអាវុធនុយក្លេអ៊ែរ នេះយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ ISNA ផ្សាយកាលពីថ្ងៃអង្គារទី២១មករា ចំពេលរដ្ឋាភិបាលក្រុងតេអេរ៉ង់កំពុង ប្រឈមមុខគ្នាជាថ្មីជាមួយសហរដ្ឋអាម៉េរិក។

ឯកអគ្គរដ្ឋទូតផ្នែករំសាយអាវុធរបស់អាម៉េរិក លោករ៉ូបឺត វូដ ចាត់ទុកការ ផ្តល់រង្វាន់នេះថា “គួរឱ្យអស់សំណើច” ដោយប្រាប់អ្នកកាសែតនៅ ទីក្រុងហ្សឺណែវថា វាបានបង្ហាញឱ្យឃើញនូវ “ចរិតភេរវករ” របស់របបអ៊ីរ៉ង់។

ISNA បានរាយការណ៍ថា លោកតំណាងរាស្ត្រឈ្មោះ អាម៉ាត ហាមហ្សេស បានប្រាប់ទៅសភា ដែលមាន២៩០អាសនៈ យ៉ាងដូច្នេះ “តាងនាមឱ្យប្រជាជននៃ ខេត្តកេម៉ាន់ យើងនឹងជូនរង្វាន់ជាសាច់ប្រាក់សុទ្ធ៣លានដុល្លារដល់ អ្នកណាដែលសម្លាប់ត្រាំ”។

លោកមិនបាននិយាយទេថាតើលុយរង្វាន់នោះមានការគាំទ្រជាផ្លូវការពីមេដឹកនាំបុព្វជិតរបស់អ៊ីរ៉ង់ ឬអត់នោះ។

កេម៉ាន់ គឺជាស្រុកកំណើតរបស់លោកកាសសេម សូឡេម៉ានី មេបញ្ជាការ លេចធ្លោ ដែលត្រូវសម្លាប់ដោយដ្រូនរបស់អាម៉េរិកកាលពីថ្ងៃទី៣មករា ក្នុងទីក្រុងបាដាត និងញ៉ាំងឱ្យអ៊ីរ៉ង់សងសឹកវិញដោយបាញ់មីស៊ីលលើបន្ទាយ ទាហានរបស់អាម៉េរិកនៅអ៊ីរ៉ាក់។

លោកហាមហ្សេសនិយាយទៀតថា “បើថ្ងៃនេះយើងមានគ្រាប់បែកនុយក្លេអ៊ែរ យើងនឹងត្រូវបានការពារពីការគំរាមកំហែង។ យើងគួរតែដាក់បញ្ចូលក្នុងរបៀបវីរៈ របស់យើងនូវការផលិតមីស៊ីលចម្ងាយឆ្ងាយដែលអាចដឹកក្បាលគ្រាប់មិនធម្មតា។ នេះជាសិទ្ធិធម្មជាតិរបស់យើង”៕ ដោយ៖ កញ្ញាដាលីស/Ha

លោកអាម៉ាត ហាមហ្សេសនឹងផ្តល់លុយ៣លានដុល្លារដល់អ្នកណាដែលសម្លាប់លោកត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...