ហ្គ្រេតា ថាន់បឺក អំពាវនាវឱ្យមេដឹកនាំពិភពលោកស្តាប់សកម្មជនវ័យក្មេង

248
ចែករម្លែក

នាងហ្គ្រេតា ថាន់បឺក ដែលបំផុសទឹកចិត្តដល់សកម្មជនជំនាន់ថ្មីឱ្យចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូសឆ្នាំនេះ បានជំរុញឱ្យមេដឹកនាំពិភពលោកស្តាប់មនុស្សវ័យក្មេងកាលពីថ្ងៃអង្គារទី២១មករា។

នាងបាននិយាយថា “ខ្ញុំមិនមែនជាមនុស្សដែលអាចរអ៊ូថាសំឡេងខ្ញុំគ្មានអ្នកណាស្តាប់ឮនោះទេ” ដោយញ៉ាំងឱ្យផ្ទុះសំណើចក្នុងចំណោមទស្សនិកជននៅម៉ោងជួបជុំមួយហៅថា “ការបង្កើតផ្លូវប្រកបដោយចីរភាពឆ្ពោះទៅរកអនាគតរួម” នៅថ្ងៃទីមួយនៃកិច្ចប្រជុំ WEF ប្រចាំឆ្នាំ។

នាងនិយាយថា “វិទ្យាសាស្ត្រនិងសំឡេងមនុស្សវ័យក្មេងមិនមែនជាប្រធានបទនៃការសន្ទនាទេ ប៉ុន្តែវាចាំបាច់ត្រូវតែជាប្រធានបទ”។

សកម្មជនវ័យក្មេងជាច្រើននាក់បានធ្វើដំណើរទៅទីក្រុងរមណីយដ្ឋានស្គីទឹកកករបស់ស្វីស ដាវ៉ូស ក្នុងឆ្នាំនេះ ដើម្បីដើរតាមគន្លងរបស់នាងថាន់បឺក។

ក្នុងចំណោម “វីរបុរសអាកាសធាតុ” ដែលសាទរដោយ WFE គឺ អ្នកវិទ្យាសាស្ត្រវ័យជំទង់ជនជាតិអៀរឡង់ ឈ្មោះ ព្យុន ហ្វើរ៉េរ៉ា ដែលបង្កើតដំណោះស្រាយមួយសម្រាប់ទប់ស្កាត់ប្លាស្ទិកតូចៗកុំឱ្យចូលទៅក្នុងមហាសមុទ្រ។

វីរបុរសផ្សេងទៀតរួមមាន សកម្មជនអាកាសធាតុអាហ្វ្រិកខាងត្បូងឈ្មោះ អាយ៉ាខា មេលីថាហ្វា អាយុ ១៧ ឆ្នាំ និង សកម្មជនកាណាដា ឈ្មោះ អាន់ធឹម ផែលធ្យា ដែលគាំទ្រការអភិរក្សទឹកតាំងពីនាងមានអាយុ ៨ ឆ្នាំមកម៉្លេះ។

នាងថាន់បឺកនិយាយថា “វាគឺអំពីពួកយើងនិងក្មេងជំនាន់ក្រោយ និង អ្នកដែលរងផលប៉ះពាល់សព្វថ្ងៃ។ យើងត្រូវតែនាំវិទ្យាសាស្ត្រមកនិយាយក្នុងការសន្ទនានេះ”៕ ដោយ៖ កញ្ញាដាលីស

ថាន់បឺកអំពាវនាវឱ្យមេដឹកនាំពិភពលោកស្តាប់មនុស្សវ័យក្មេងផង