ដោយ: គូលែន / សៀមរាប: ករណី ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលអោយ ខូចខាតព្រៃឈើសរុបទាំងអស់ប្រហែល៤០ហិកតា។
ករណីភ្លើងឆេះព្រៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ រហូតដល់ដល់ម៉ោង១០យប់ថ្ងៃដដែល ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បាននិយាថា ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើ បណ្តាលឲ្យខូចខាតព្រៃឈើសរុបទាំងអស់ប្រហែល៤០ហិកតា ប៉ុន្តែព្រៃនោះពុំទាន់មានដាំពូជឈើល្អឡើយ។
ក្រោយពេលឆេះភ្លាមៗ សមត្ថកិច្ចបានធ្វើការគ្រប់គ្រងបានដោយរដ្ឋបាលព្រៃឈើប្រើប្រាស់អាត្រាក់ទ័រចំនួន០២គ្រឿង ភ្ជួរកាត់ដោយពុំបានប្រីប្រាស់ឡានទឹកឡើយ ហើយព្រៃនោះកាលពីឆ្នាំមុនក៏ធ្លាប់ឆេះដែរ៕ ល