ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតល្អប្រសើរហើយពិសេសមានក្រុម មនុស្សជួយជ្រោមជ្រែងការងារទៀតផង។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អ ប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតបានធ្លាក់ស្រុត ចុះម្ល៉ោះហើយទោះប្រកបកិច្ចការអ្វីត្រូវមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាអាក្រក់ចូលយាយីបៀតបៀនកើត។សម្រាប់បុរសការប្រកបការងារគប្បីត្រូវប្រយ័ត្នប្រយែងជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយច្រើនដូចនេះចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំកើតបញ្ហាណាមួយឡើង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីមានបញ្ហាអ្វីលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយត្រូវ តាំងចិត្តធ្វើជាមនុស្សគថ្លង់ខ្លះទើបប្រសើរ។ចំពោះការងារអ្វីដែលលោកអ្នកបំពេញពុំសូវផ្តល់ជាផ្លែផ្កាប៉ុន្មានទេពិសេសផលអាក្រក់ៗនៅបង្កប់ជាប់ជាមួយផលល្អជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវលោភលន់មិនមើលមុខក្រោយឡើយបើមិនដូចច្នេះនឹងនាំផលលំបាកណាមួយមកវិញ។ចំណែកការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំយកភាពរឹងមានះហើយយកការចាញ់ឈ្នះដាក់ខ្លួនច្រើន ពេកបើពុំនោះកើតមានតែរឿងរាវចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាការប្រកបការងារមានការថមថយចុះហើយងាយមានរឿងរ៉ាវថែមទៀតគប្បីប្រយ័ត្នប្រយែងបន្តិច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពលំបាកលំបិននិងមានបញ្ហារារាំងចំពោះមុខច្រើន។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សប្លែកមុខគេប្រើប្រាស់ចិត្តមេត្តាដើម្បីបោកប្រាស់ក្នុងរឿងអ្វីមួយ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឲ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការប្រកបការងារលោកអ្នកមានការហត់នឿយច្រើនមកហើយប៉ុន្តែយ៉ាងណាមិនត្រូវរាថយឡើយបើពុំនោះផលលំបាកកាន់តែរត់ចូលច្រើនឡើងជាក់ជាពុំខាន។អ្វីក៏ដោយលោកអ្នកតោងតែចងចាំថាត្រូវតស៊ូមានះទើបបញ្ហាអាក្រក់ទាំងឡាយរត់ចេញហើយលោកអ្នកអាចរស់នៅសុខដុមជាងនេះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខហើយបើចង់ទំនាក់ទំនងស្នេហាថ្មីៗផងតែងគាប់ប្រសើរណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះ លោកអ្នកតោងតែមានការប្រយ័ត្នប្រយែងរឿងរ៉ាវចាស់ ពីព្រោះថាងាយកើតនូវបញ្ហាខ្លាំងណាស់ដែរ។ ក្រៅពីនេះលោកអ្នកក៏ទទួលរងផលលំបាក ផ្លូវចិត្តច្រើនដែរដូចនេះទាល់តែតស៊ូអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកទាំងពួងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសប្រយ័ត្ន មានជម្លោះវិវាទដោយសារការប្រើពាក្យឌឺដងឬការបង្កបញ្ហាចំពោះគ្នាណាមួយឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការថយក្រោយច្រើនជាងការជឿនលឿនទៅមុខដូច្នេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕
ឆ្នាំមមី
រាសីស្រុតចុះ។នាថ្ងៃនេះដោយសារដំណើរជីវិតជួបភាពរដិបរដុបដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារងាយជួបនូវរឿងរាវមិនល្អណាស់ដែរគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ទាំងស្ត្រីបុរសទោះធ្វើដំណើរចាកចេញក្រៅផ្ទះឬសូម្បីនៅក្នុងផ្ទះសម្បែងក្តីបើមានក្រុមមនុស្សចម្លែកមុខមកទំនាក់ទំនងធ្វើអ្វីមួយចូរប្រយ័ត្នប្រយែងក្រែងជួបរឿងចាញ់បោកគេ។
បញ្ហាសេចក្តីស្នេហាប្រុសស្រីជួបបញ្ហាចម្រូងចម្រាសច្រើនបន្តិចពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារយីអ៊ុនងើបឡើងខ្ពស់ដូចនេះបើទោះលោកអ្នកចេញដំណើរទៅប្រកបការងារតូចធំតែងអាចទម្លុះទម្លាយ បើទោះបីមិនតិចក៏ច្រើនដែរ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ហើយបើមានបើករបរថ្មីៗផងក៏តែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នការថយក្រោយវិញសឹងតែក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នាទៀតផង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីដួងរាសីរបស់លោកអ្នកមានកម្រិតមធ្យមពិតមែនក្តីតែអាចប្រកបការងារសំខាន់ៗដោយសម្រេចជោគជ័យគួរសម។ អ្នកប្រកបរបររកស៊ីជួញដូរ វិញមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបការងារណាដែលសំខាន់ឡើយពីព្រោះថាងាយកើតនូវរឿងរាវមិនល្អយាយីផង។ការរស់នៅមានភាពល្អប្រសើរតែយ៉ាងណាភាពរកាំរកូសនៅតែកើតមានឥតសូវធូរស្រាលប៉ុន្មាននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផងដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវខ្លះទើបប្រសើរ។ទាំងបុរសស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិច ពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ផង។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា ៕