Home ព័ត៌មានជាតិ សង្គម ប្រជុំ​ផ្សព្វ...

ប្រជុំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ករណី​ព្រះសង្ឃ ដូនជី តាជី អាចារ្យ គណៈកម្មការ​វត្ត ធ្វើ​សកម្មភាព​រុករាន​កាប់​ទន្ទ្រាន​ដីជី​កក​កាយ និង​សាងសង់​សំណង់​ផ្សេងៗ ក្នុង​តំបន់​ឧ​ទ្យា​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

ដោយ​: គូលែន / សៀមរាប​: ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​ព្រះ​មេគណ​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ស្រុក​ស្វាយ​លើ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ករណី​ព្រះសង្ឃ ដូនជី តាជី អាចារ្យ គណៈកម្មការ​វត្ត ធ្វើ​សកម្មភាព​រុករាន​កាប់​ទន្ទ្រាន​ដីជី​កក​កាយ និង​សាងសង់​សំណង់​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ បុរាណ​ដ្ឋា​ន​នានា​នៅលើ​ខ្នងភ្នំ​គូលែន ក្នុង​តំបន់​ឧ​ទ្យា​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។​

​កិច្ចប្រជុំ​នេះ ប្រារព្ធ​ធ្វើ​នៅ​វត្ត​ព្រះអង្គ​ធំ (​ភ្នំ​គូលែន​) ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប អ្នកចូលរួម​មាន ព្រះសង្ឃ មន្ត្រីរាជការ និង អាចារ្យ គណៈកម្មការ​វត្ត​-​អាស្រម ផងដែរ​។​

​លោក វណ្ណ ប៊ុន​ណា បាន​និយាយថា តាម​របាយការណ៍​រប​ស់​មន្ទីរ​បរិស្ថាន​បរិ​ស្ថាន​ខេត្ត​ពាក់ព័ន្ធ​ករណី​ព្រះសង្ឃ ដូនជី តាជី អាចារ្យ គណៈកម្មការ​វត្ត​/​អាស្រម​ព្រមទាំង​ពុទ្ធបរិស័ទ​ធ្វើ​សកម្មភាព​រុន​រាន​កាប់​ទន្ទ្រាន​ដី​-​ព្រៃ ជីក​គាស់​កក​កាយ បុរាណ​ដ្ឋា​ន​នានា​នៅលើ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដោយ​ខុសច្បាប់​ឬ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ត្រូវមាន​ទោសទណ្ឌ ។ ព្រះចៅអធិការ​វត្ត គណៈ​គ្រប់គ្រង​អាស្រម ព្រះសង្ឃ និង​អាចារ្យ គណៈកម្មការ​វត្ត​-​អាស្រម បាន​យល់​ពី​ច្បាប់ និង​តម្លៃ​បេតិកភណ្ឌ​ជាតិ ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ ។​

​លោក​បាន​បន្តថា បន្ទាប់ពី​អាជ្ញាធរ មន្ទីរ​-​អង្គភាព​ជំនាញ​បានធ្វើ​របាយការណ៍​តាមរបៀប​វារៈ​ខាងលើ និង​បាន​ពន្យល់​ពី​ផលប៉ះពាល់ នៃ​ការ​រុករាន​កាប់​ទន្ទ្រាន​ដី​-​ព្រៃ ជីក​គាស់កកាយ និង​សាងសង់​សំណង់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ បុរាណ​ដ្ឋា​ន​នានា ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ហើយ ព្រះចៅអធិការ​វត្ត គណៈ​គ្រប់គ្រង​អាស្រម ព្រះសង្ឃ និង​អាចារ្យ គណៈកម្មការ​វត្ត​-​អាស្រម បាន​សន្យាថា
១. ឈប់​ធ្វើ​សកម្មភាព រុន​រាន​កាប់​ទន្ទ្រាន​ជីក​កកាយ និង​សាង​សំណង់​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌ បុរាណ​ដ្ឋា​ន​នានា​នៅលើ​ខ្នងភ្នំ​គូលែន ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ដោយ​គ្មាន​ការអនុញ្ញាត​។​
២. ធានា​ចូលរួម​ថែរក្សា ការពារ សម្បត្តិ​បេតិកភណ្ឌ​ជាតិ បរិស្ថាន​ធម្មជាតិ និង​ធនធាន​វប្បធម៌ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ដែល​មាននៅ​ក្នុ​បរិវេណ​វត្ត​-​អាស្រម​។​
៣. វត្ត ឬ អាស្រម មិនទាន់​មានច្បាប់ នឹងធ្វើ​ការស្នើ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព និង​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ បើ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព និង​ក្រសួង​ពាក់ព័ន្ធ មិន​អនុ​ញ្ញា​ទេ​នឹង​ចាកចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​
៤. ក្នុងករណី​ទៅ​ថ្ងៃក្រោយ​បើ​មានការ​រុន​រានទន្ទ្រាន​ជីក​កាយ ឬ ការពង្រីក​ដី​វត្ត​/​អាស្រម នៅក្នុង​តំបន់​បុរាណ​ដ្ឋា​ន​នានា​នៅលើ​ខ្នងភ្នំ​គូលែន នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular