ខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) បានប្រាប់ក្លិប PSG ថាខ្លួនចង់ចាកចេញ ពីក្លិបនេះ បន្ទាប់ពីក្រុមអេស្ប៉ាញ អាត្លេទីកូ ម៉ាឌ្រីត បានទាក់ទង ដើម្បីផ្ទេរខ្សែប្រយុទ្ធរូបនេះ។
លោក ឡេអូណាដូ (Leonardo) ប្រធានបច្ចេកទេស PSG បានទទួលស្គាល់ព័ត៌មាននេះ បន្ទាប់ពីពួកគេយកឈ្នះក្រុម Lorient ១-០ អំឡុងការប្រកួតដណ្តើមពាន French Cup កាលពីថ្ងៃអាទិត្យ។
លោក ឡេអូណាដូ បាននិយាយថា “វាគឺជាការពិតដែលថា ថ្ងៃនេះ កាវ៉ានី ស្នើសុំចាកចេញ។ វាក៏ជាការពិតផងដែរថា មានដំណោះស្រាយពីក្លិប Atletico Madrid”។
កាវ៉ានី យល់ថា មានឱកាសតិចតួចណាស់ជាមួយក្លឹប PSG ហើយរឹតតែគ្មានឱកាសទៅ ទៀតនៅរដូវកាលនេះ បន្ទាប់ពីការមកដល់របស់កីឡាករ ម៉ូរ៉ូ អ៊ីកាវ៉ាឌី (Mauro Icardi) របស់ក្លិបអ៊ីនធ័រ មីលេន( Inter Milan) ។
កាវ៉ានី ត្រូវបានដកចេញពីក្រុមជម្រើស អំឡុងពេលប្រកួតជាមួយក្រុម Lorient ស្របពេលលោក ឡេអូណាដូ និយាយថា “យើងត្រូវស្តាប់ កាវ៉ានី ពីព្រោះយើងមានការគោរពចំពោះ កីឡាករ”។ ប៉ុន្តែគ្រូបង្វឹក ថូម៉ាស ទូចេល (Thomas Tuchel) របស់ក្លិប PSG ចង់ឲ្យ កាវ៉ានី នៅបន្តទៀត៕ ប្រែសម្រួល: ពិសិដ្ឋ