Home កីឡា ហ្គែ​រី ណេ​វី...

ហ្គែ​រី ណេ​វី​ល រិះគន់​ម្ចាស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដោយសារ​មិន​ព្រម​បណ្តេញ​លោក អេ​ដ វូដ​វើដ​

ហ្គែ​រី ណេ​វី​ល (Gary Neville) បាន​រិះគន់​ម្ចាស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដោយសារ តែ​បន្ត រក្សាទុក​លោក អេ​ដ វូដ​វើដ (Ed Woodward) បើទោះបីជា​លោក​បាន​ចំណាយ​ច្រើន​ក្នុង ទីផ្សារ​កីឡាករ​។​
​ ​
អតីត​ខ្សែការពារ​ក្រុម​បិសាច​ក្រហម ណេ​វី​ល បាន​រិះគន់​ចំៗ​បន្ទាប់ពី​មើលឃើញ​ក្រុម​ចាស់របស់ខ្លួន​ឃើញ​ចាញ់​ក្រុម​លី​វឺ​ភូ​ល​( Liverpool) ២-០ កាលពី​ថ្ងៃអាទិត្យ​។​

​បញ្ហា​ដុនដាប​របស់​ក្រុម​យូ​ណាយ​ធី​ត​បានធ្វើ​ឲ្យ​លោក ណេ​វី​ល ដែល​ធ្លាប់​លើក​ពាន​២០​លើក អំឡុងពេល​ចំណាយពេល​១៩​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Old Trafford បង្ហាញ​ភាព​មន្ទិល​ថា មូលហេតុ​អ្វី​បានជា​ក្លិប​នេះ​មិន​បណ្តេញ​អនុប្រធាន​ប្រតិបត្តិ វូដ​វើដ ចេញ ។​
​ ​
អតីត​ខ្សែការពារ​រូបនេះ​មិន​សប្បាយ​ចិត្តនឹង​កង្វះ​គុណភាព​ក្នុង​ក្រុម​ជម្រើស​របស់​យូ​ណាយ​ធី​ត បើទោះបីជា​បាន​ចំណាយ​ច្រើន​លើ​កីឡាករ​និង​ប្រាក់ខែ ចាប់តាំងពី​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) បាន​ចាកចេញ​កាលពី​ឆ្នាំ​២០១៣​។​
​ ​
​ណេ​វី​ល បាន​រិះគន់​ម្ចាស់​ក្លិប​យូ​ណាយ​ធី​ត គឺ​ត្រកូល Glazer ដោយសារ​តែមានៈ​រក្សាទុក លោក វូដ​វើដ ដែល​រង​ការរិះគន់​ខ្លាំង​ពី​អ្នកគាំទ្រ​ដោយសារតែ​បរាជ័យ​ក្នុងការ​ជ្រើសរើស កីឡាករ​កន្លងមក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អេ​ដ វូដ​វើដ (Ed Woodward)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...