Home ព័ត៌មានជាតិ សន្តិសុខ កម្លាំងចម្រុះ...

កម្លាំងចម្រុះ​ស្រុក​ពួក​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​អូរ​ប្រតប់​រហូតដល់​ស្ទឹង​កំបុត​

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ កម្លាំងចម្រុះ​ស្រុក​ពួក ដឹកនាំ ដោយ​លោក ស្រី កែវ​សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​
​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​អូរ​ប្រតប់​រហូតដល់​ស្ទឹង​កំបុត ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ព័​ណ ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក ស្រី កែវ​សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប បាន​និយាយថា ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ កម្លាំងចម្រុះ​បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង​រួមមាន​: ឧបករណ៍​ចំនួន ២០​គ្រឿង​, របាំង​សាច់​មង​ប្រវែង​២៣០០​ម​, ចម្រឹង​ចំនួន ១១៥០​ដើម​, និង​ព្រលែង​ត្រី​ចំរុះ​ចូល​បី​ង​ធម្មជាតិ​វិញ​សរុប​ចំនួន​៧០​គីឡូក្រាម​។​

​លោក​បាន​អំពាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជា​នេសាទ សូម​ចូលរួម​រក្សា​ការពារ​ធនធាន​ជលផល និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​គ្រប់ៗ​គ្នា ជៀសវាង​ខាត​ប្រយោជន៍​របស់​បងប្អូន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...