កូនភ្លោះពីររាប់ពាន់គូបាននាំគ្នាចូលទៅក្នុងពហុកីឡដ្ឋានក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃច័ន្ទ ទី២០ ខែមករា សម្រាប់ព្រឹត្តិការណ៍បំបែកកំណត់ត្រាឯតទគ្គកម្មប៉ុន្តែដោយ សារណែនណាន់តាន់តាប់ពេកធ្វើឱ្យមន្ត្រីរាប់ចំនួនវិលក្បុង និងមិនទាន់ពេល។
ពួកគេត្រូវតម្រង់ជួរយ៉ាងវែងនៅកណ្ដាលវាល ពេលមន្ត្រីរង់ចាំពិនិត្យផ្ទៀងផ្ទាត់សំបុត្រ កំណើតរបស់ពួកគេម្នាក់ម្ដងៗ។ ដោយសាររង់ចាំយូរពេកកូនភ្លោះជាច្រើនបានចាកចេញ ទៅវិញទាំងមិនទាន់បានរាប់ចំនួន។
សូមបញ្ជាក់ថា កំណត់ត្រាឯតទគ្គកម្មចុងក្រោយត្រូវបានបង្កើតឡើងនៅកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៩ នៅពេលកូនភ្លោះពីរចំនួន ៣.៩៦១ គូ និងកូនភ្លោះបួនចំនួន ៣៧ត្របរបានប្រមូល ផ្ដុំគ្នានៅខាងក្រៅក្រុងតៃប៉ិ។
លោក យូពូលី ហ្គាម៉ាហ្គេ (Upuli Gamage) សហអ្នករៀបចំព្រឹត្តិការណ៍នេះក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីស្រីលង្កា ម៉ាហ៊ីនដា រ៉ាចាប៉ាស្កា (Mahinda Rajapaksa) បានថ្លែងថា “ការរាប់ ចំនួននៅតែបន្តនៅឡើយ យើងនឹងដាក់តួលេខរាប់ចំនួនចុងក្រោយទៅគណៈកម្មាធិការ កំណត់ត្រាពិភពលោកហ្គីណេស ហើយខ្ញុំជឿជាក់ថាយើងនឹងទទួលបានការជូនដំណឹងជា លាយលក្ខណ៍អក្សរថា យើងបំបែកកំណត់ត្រានេះជោគជ័យ”។
ទោះជាយ៉ាងណា ភ្លាមៗគ្មានការបំភ្លឺពីស្ថាប័នហ្គីណេស ទេជុំវិញករណីនេះ៕ ប្រែសម្រួលៈ ខុម
