Home កម្សាន្ត ជែកគី ចាន់ ៖ ...

ជែកគី ចាន់ ៖ ខ្ញុំប៊ិះបាត់បង់ជីវិតជាង២០០ដង

ឆ្លងកាត់អាជីពសម្តែង ៤៨ ឆ្នាំក្នុងនាមជាអ្នកសម្តែងគ្រោះថ្នាក់និងជាតារាក្បាច់គុន ដែលបានចាប់ផ្តើមនៅពេលគាត់មានអាយុ ១៧ ឆ្នាំ ជែកគី ចាន់ បានកសាងកេរ្តិ៍ឈ្មោះជាមនុស្សតស៊ូពុះជ្រែកឧបសគ្គគ្មានព្រំដែនម្នាក់ ដែលតែងសម្តែងឈុតគ្រោះថ្នាក់ដោយខ្លួនឯងជានិច្ច។

ត្បិតមានការប្រយ័ត្នប្រយែងសុវត្ថិភាពជាមុនក៏ពិតមែន ប៉ុន្តែជោគវាសនាមនុស្សគឺមានផែនការផ្សេងរបស់វា។ ឧបទ្ទវហេតុនៅតែកើតមានឡើង។

ជាក់ស្តែង ក្នុងពេលកំពុងថតឈុតដេញចាប់គ្នានៅក្នុងភាពយន្តថ្មីរបស់គាត់ គឺ រឿង Vanguard ម៉ូតូទឹកដែលគាត់កំពុងជិះស្រាប់តែបើកបុកថ្មហើយក្រឡាប់ជាច្រើនតង់។

គាត់បានជាប់នៅខាងក្រោមម៉ូតូមិនអាចកម្រើកខ្លួនចេញបានទេ ប៉ុន្តែសំណាងល្អ ក្រុមការងារថតកុនបានជួយគាត់ទាន់ពេលវេលា។ ប៉ុន្តែទាល់តែដល់ពេលយប់ថ្ងៃដដែលនោះទើបគាត់ដឹងខ្លួនទាំងព្រឺរសម្បុរថា គាត់ប៊ិះតែនឹងស្លាប់នៅគ្រានោះបាត់ទៅហើយ។

ក្នុងកិច្ចសម្ភាសន៍តាមអ៊ីមែលមួយជាមួយជែកគី ចាន់ វេបសាយ Asiaone បានសួរគាត់ថាតើគាត់ធ្លាប់ជួបឧបទ្ទវហេតុប៊ិះស្លាប់ប៉ុន្មានដងក្នុងអាជីពសម្តែងរបស់គាត់។

ជែកគីចាន់បានតបមក Asiaone ជាភាសាចិនថា “ប៊ិះស្លាប់ច្រើនដងខ្លាំងណាស់…ប្រហែលបីបួនដងក្នុងមួយរឿង ហើយវាកើតឡើងច្រើនដងជាងនេះនៅពេលខ្ញុំនៅក្មេង…ដូច្នេះគឺជាង ២០០ដង”។

តារាសម្តែងអាយុ ៦៥ ឆ្នាំរូបនេះបានបន្ថែមថា គាត់មិនដែលយកពេលវេលាសម្រាកបំបាត់ភ័យនោះទេ ក្រោយកើតហេតុម្តងៗ។

គាត់និយាយថា “តែងតែមានគ្រោះថ្នាក់ជានិច្ចនៅក្នុងឈុតវាយតប់គ្នា ដូច្នេះយើងតែងការពារសុវត្ថិភាពនៅនឹងកន្លែងជានិច្ច។ នៅពេលគ្រោះថ្នាក់ក្នុងរឿង Vanguard កើតឡើង ខ្ញុំគ្រាន់តែទៅដូរខោអាវ រួចផឹកទឹកមួយក្អៀក ហើយបន្តថតទៀត។ អ្នកមិនអាចទុកឱ្យក្រុមការងារទាំងមូលអង្គុយរង់ចាំអ្នកនោះឡើយ។ តារាសម្តែងត្រូវតែរក្សាវិជ្ជាជីវៈរបស់ខ្លួន។ ខ្ញុំគ្រាន់តែខ្វល់រឿងធ្វើម៉េចឱ្យឈុតវាយតប់គ្នាមើលទៅអស្ចារ្យតែប៉ុណ្ណោះ គឺចប់”៕ ដោយ៖ កញ្ញាដាលីស/សុខា

ជែកគី ចាន់ប៊ិះស្លាប់ជាង ២០០ ដងអំឡុងការថតកុនគ្រោះថ្នាក់របស់គាត់រយៈពេល៤៨ឆ្នាំមកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...