វីតាមីន​៖ អ្វីដែល​អ្នក​គួរតែ​ដឹង កុំ​ចាំតែ​ពេទ្យ​និយាយប្រាប់​នោះ​

មីក្រូ​ជីវជាតិ​គឺជា​តម្រូវការ​ដ៏​សំខាន់​សម្រាប់​មុខងារ​ជាច្រើន​របស់​រាងកាយ​។ ក្រុម​មី​ក្រុ ជីវជាតិ​ដ៏​ធំ​នោះ​មានដូចជា វីតាមីន និង​ជាតិ​រ៉ែ​តែម្តង​។ ជាតិ​រ៉ែ​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ លូតលាស់ សុខភាព​ឆ្អឹង តុល្យភាព​ជាតិ​ទឹក និង​ដំណើរ​ការណ៍​ផ្សេងៗ​ទៀត ខណៈពេល ដែល​វីតាមីន​ជា​តម្រូវការ​សម្រាប់​បង្កើត​ថាមពល ប្រព័ន្ធ​ភាពស៊ាំ កំណក​ឈាម​។​ល​។ យើង​ទទួលបាន​មីក្រូ​ជីវជាតិ​ទាំងនេះ​ពី​ចំណីអាហារ​ដែល​យើង​ញ៉ាំ​។ អាហារ​ខុសៗ​គ្នា​ផ្ទុក ទៅដោយ​ជីវជាតិ​ខុសៗ​គ្នា​ដែរ​ហើយក៏​សម្បូរ​ទៅដោយ​ជីវជាតិ​ផ្សេងៗ​គ្នា​ទៀត​។ យ៉ាងណា មិញ វីតាមីន ត្រូវបាន​គេ​បែង​ចែកជា​ពីរភេទ ដោយ​មួយ​ជា​វីតាមីន រលាយ​ក្នុង​ខ្លាញ់​មានដូចជា វីតាមីន A, D, E និង K និង​វីតាមីន​រលាយ​ក្នុង​ទឹក​មានដូចជា​វីតាមីន B និង C​។ ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​គួរ​ដឹង​អំពី​វីតាមីន​ទាំងអស់នេះ​៖

វីតាមីន A
វីតាមីន​មួយ​នេះ​មាន​ក្នុង​អាហារ​ជាច្រើន​ដូចជា ស៊ុត​ផ្នែក​ពណ៌​លឿង បឺ​រ ក្រែ​ម​ជា​។​ល​។ ដែល​វា​មិនមែនជា​ប្រភព​ផ្ទាល់​នៃ​វីតាមីន​នេះឡើយ តែ​សារធាតុ Carotene ក្នុង​អាហារ​ទាំង នេះ​នឹង​បំ​លែង​ទៅជា​វីតាមីន A បន្តិច​ម្តងៗ​នៅពេល​យើង​ទទួលទាន​វា​។ មុខងារ​សំខាន់ៗ នៃ​វីតាមីន A មានដូចជា ការលូតលាស់​ឆ្អឹង ការ​ធំធាត់ ការមើលឃើញ ការបន្ត​ពូជការ​ធំធាត់ និង​រក្សា​ជាលិកា​ស្បែក​។​ល​។ វីតាមីន A ក៏​សំខាន់​សម្រាប់​កុមារ​លូតលាស់ និង​ស្ត្រី​ក្នុង​វ័យបន្ត​ពូជ​ដែរ​។

វីតាមីន D
មនុស្ស​ភាគច្រើន​ដឹង​រួចហើយ​ថា វីតាមីន D ទទួលខុសត្រូវ​សម្រាប់​ការលូតលាស់​ឆ្អឹង និងធ្មេញ​រឹងមាំ​។ វីតាមីន D ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​សំយោគ​ជាតិ​រ៉ែ​កាលស្យូម និង​ផូស្វ័រ ក្នុង​រាងកាយ ដែលជា​ប្រភព​ដ៏​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ ត្រី​សម្បូរ​ខ្លាញ់ ពន្លឺព្រះអាទិត្យ ស៊ុត​ផ្នែក​កណ្តាល គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ។

វីតាមីន E
​វីតាមីន​មួយ​នេះ​គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ ហើយក៏​ដើរតួនាទី​ដ៏​សំខាន់បំផុត​ក្នុងការ​ថែរក្សា យើង​ឲ្យ​មាន​សុខ​ភាពល្អ​។ រ៉ាឌីកាល​សេរី​អាច​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា ជាលិកា និង សរីរាង្គ តែ​វីតាមីន E អាចជួយ​លុបបំពាត់​រ៉ាឌីកាល​សេរី​ចេញពី​រាងកាយ​បាន​។ វា​ដើរតួនាទី សំខាន់​មួយ​ក្នុងការ​ច្រោះ​ជាតិពុល​ពី​ក្នុង​រាងកាយ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ វីតាមីន E ត្រូវបាន​គេ​រកឃើញ​ភាគច្រើន​ក្នុង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ដូចជា ផ្លែ​ប័​រ គ្រាប់​ធញ្ញជាតិ ប្រេង និង​បន្លែ​ពណ៌​បៃតង​ផងដែរ​។

វីតាមីន K
​វីតាមីន K មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​និយាយ​អំពី​វា​ច្រើន​ឡើយ​ទោះបីជា​វា​មាន​នាទី សំខាន់ៗ​ក្នុង​ខ្លួន​មនុស្ស​យើង​ច្រើន​ក៏ដោយ​។ វីតាមីន K គឺជា​ប្រភេទ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​។ វា​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​ធ្វើ​ឲ្យ​ឈាមកក ផ្តល់​ការរំលាយ​អាហារ​សម្រាប់​ឆ្អឹង និង សម្រួល​ដល់​កម្រិត​ជាតិ​កាលស្យូម​ក្នុង​ឆ្អឹង​ផង​។ បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​ដ៏​ល្អ​មួយ នៃ​វីតាមីន K​។

វីតាមីន B
​វីតាមីន​នេះ​គឺជា​ក្រុម​វិ​តា​មីន​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​រាងកាយ ព្រោះ​វា​ទទួល ខុសត្រូវ​សម្រាប់​ធានាថា កោសិកា​ជាច្រើន​ក្នុង​រាងកាយ​កំពុងតែធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​។ វីតាមីន B គឺជា​តម្រូវការ​សម្រាប់​ការរំលាយ​អាហារ និង​បំ​លែង​អាហារ​ទៅជា​ថាមពល ដើម្បី​បង្កើត​កោសិកា​ថ្មី រក្សា​សុខភាព​កោសិកា មុខងារ​ខួរក្បាល​កាន់តែ​ល្អ និង​ជាលិកា​រាង កាយ​ផ្សេងៗ​ទៀត​។

វីតាមីន C
​វីតាមីន C សំខាន់​សម្រាប់​ការជួសជុល និង​លូតលាស់​របស់​កោសិកា និង​ជាលិកា​របស់ រាងកាយ​។ វា​ក៏​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការសាងសង់​ប្រព័ន្ធ​ភាពស៊ាំ​។ ផ្លែឈើ​ជូរៗ និង​បន្លែ​ដូចជា ម្ទេស​ប្លោក​គឺ​សម្បូរ​ទៅដោយ​វីតាមីន C ណាស់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...