ក្នុងឱកាសជិតចូលឆ្នាំថ្មីចិននេះទំនិញសម្រាប់ឆ្លងបុណ្យចូលឆ្នាំថ្មីចិនបានទទួលការពេញ និយមកាន់តែច្រើនតាមទីផ្សារក្នុងប្រទេសចិន ។ ពេលថ្មីៗនេះ ពិព័រណ៍ទំនិញឆ្លងបុណ្យ ចូលឆ្នាំថ្មីចិនក្រុងគុនមីងប្រទេសចិនលើកទី ១៤ បានរៀបចំនៅមជ្ឈមណ្ឌសន្និសីទ និងពិព័រណ៍ក្រុងគុនមីង ។ គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ និងទំនិញដែលនាំចូលពី ប្រទេសជាង ២០ នៃតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អឺរ៉ុប អាមេរិក និងអាហ្វ្រិកជាដើម បានត្រូវតាំងពិព័រណ៍ក្នុងពន្លាពិព័រណ៍ដែលមានទំហំជាង ៥ ម៉ឺនម៉ែត្រការ៉េនោះ ។ ពិព័រណ៍ នេះបានផ្តល់ផលិតផលច្រើនដល់អ្នកក្រុង ហើយបានធ្វើឱ្យអ្នកក្រុងអាចទិញបានទំនិញ ឆ្លងបុណ្យចូលឆ្នាំថ្មីចិន ដែលមានតម្លៃទាប និងគុណភាពខ្ពស់ ព្រមទាំងបានធ្វើឱ្យអ្នកក្រុង មានចំណាប់អារម្មណ៍ចំពោះបរិយាកាសប្រកបដោយភាពសប្បាយរីករាយដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន ៕ ដោយ យ៉ាង ជឹង
