មេធាវីម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២១មករាថា តុលាការជាន់ខ្ពស់របស់ប្រទេសបង់ក្លាដែសបានបញ្ជាឱ្យបិទរោងចក្រចំនួន២៣១ ដែលបានចូលរួមចំណែកដោយធ្វើឱ្យទន្លេដ៏សំខាន់នៃទីក្រុងដាក្កា ក្លាយជាទន្លេដែលមានការបំពុលបរិស្ថានអាក្រក់បំផុតនៅលើពិភពលោក។
ប្រទេសនេះមានទន្លេរាប់រយ ប៉ុន្តែការរីកចម្រើនឧស្សាហកម្មនៅពេលថ្មីៗនេះដោយរួមទាំងការលេចឡើងនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ធំជាងគេទី២ នៅលើពិភពលោក បានជំរុញឱ្យមន្ត្រីធ្វើមិនដឹងមិនឮអំពីកាកសំណល់ឧស្សាហកម្មដែលពួកគេបោះចោលទៅក្នុងទន្លេ។
នៅក្នុងសេចក្តីសម្រេចដែលត្រូវបានអបអរដោយក្រុមសកម្មជននោះ តុលាការកាលពីថ្ងៃចន្ទ បានបញ្ជាឱ្យក្រុមអាជ្ញាធរចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងរោងចក្រចំនួន២៣១នោះ ដោយរួមទាំងរោងចក្រជ្រលក់ថ្នាំ រោងចក្រផលិតជ័រកៅស៊ូនិងរោងចក្រកាត់ដេរដែលបានចាក់កាកសំណល់ចូលទៅក្នុងទន្លេប៊ូរីហ្កានហ្កា ។
ក្រុមអ្នកជំនាញខាងទន្លេបាននិយាយថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះរោងចក្រកាត់ដេរជាង១០០ បានបោះចោលការសំណល់ឧស្សាហកម្មចូលទៅក្នុងទន្លេនេះ ដោយប្រែក្លាយវាទៅជាទន្លេដ៏កខ្វក់បំផុតនៅលើពិភពលោក៕ដោយ៖សុខា/sn/Ha
កម្មករ ប្រមូលថង់ជ័រប្លាស្ទិកកាកសំណល់ឧស្សាហកម្មចេញពីទន្លេប៊ូរីហ្កានហ្កា