រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារទី២១មករាបានព្រមានថា ខ្លួនអាចស្វែងរក”ផ្លូវថ្មី”និងពន្លឿនកម្មវិធីអាវុធរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហ៊ុនកូរ៉េខាងជើងជាច្រើន ចំពេលដែលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង។
កាលពីដើមខែមករា សហរដ្ឋអាម៉េរិកបានប្រកាសថាខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចំនួន២នៅសហរដ្ឋអាម៉េរិកចំពោះកេងប្រវ័ញ្ចកម្លាំងពលកម្មកូរ៉េខាងជើងនៅបរទេសនិងថាការរកស៊ីទិញដូរណាមួយជាមួយក្រុមហ៊ុនទាំងនោះជាជាបទឧក្រិដ្ឋ ។ ចំណាត់ការដែលត្រូវបានគាំទ្រគាំទ្រដោយអង្គការសហប្រជាជាតិនេះ គឺដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោកជូ យ៉ុង ចុល តំណាងកូរ៉េខាងជើងបាននិយាយនៅកិច្ចប្រជុំស្តីពីការលុបបំបាត់អាវុធនៅទីក្រុងហ្សឺណែវថា កិច្ចប្រឹងប្រែងរបស់ប្រទេសរបស់លោកដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជួបនឹងអរិភាព។
លោកបាននិយាយថា ទោះបីជាសហរដ្ឋអាម៉េរិកកំពុងនិយាយអំពីការបន្តការចរចាក៏ដោយ ក៏ ខ្លួន(អាម៉េរិក)គ្មានចេតនាអ្វីទាល់តែសោះតាំងពីដំបូងដើម្បីបោះបង់ ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង។
លោកបាននិយាយថា “កូរ៉េខាងជើងនឹងអភិវឌ្ឍអាវុធយុទ្ធសាស្ត្រជាប្រចាំដែលចាំបាច់សម្រាប់សន្តិសុខជាតិរហូតដល់សហរដ្ឋអាម៉េរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនហើយធ្វើឱ្យមានសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ” ។
លោកបាននិយាយថា វិសាលភាពនៃកសាងអាវុធ គឺនឹងអាស្រ័យលើ “ឥរិយាបថអនាគត” របស់សហរដ្ឋអាម៉េរិក។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់កាលពីពេលមុនៗដែលមានសមត្ថភាព អាចទៅដល់ដីគោកអាម៉េរិកទាំងមូលនិងបានសាកល្បងនុយក្លេអ៊ែរចំនួន៦លើក៕ដោយ៖សុខា/sn
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ កាលពីពេលមុនៗដោយរួមទាំង សាកល្បងនុយក្លេអ៊ែរចំនួន៦លើក