ដោយ: មូលសម្បត្តិ / ភ្នំពេញ: នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ទៅចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍ នៃគម្រោងរេដបូក និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលកិច្ចព្រមព្រៀងស្ដីពី «ការបែងចែកផលប្រយោជន៍សម្រាប់សហគមន៍នៅក្នុងគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា»។
ពិធីនេះបានសហការជាមួយ អង្គការ WCS និងសាលាបឋមសិក្សាពូជូ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។តំណាងទីភ្នាក់ងារជំនួយអាមេរិក USAID តំណាងសហគមន៍រេដបូកមកពីភូមិចំនួន ២០ ស្ថិតក្នុងខេត្តមណ្ឌលគីរី សរុបមានចំនួន ៣០០នាក់។
លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេង ដែលគម្រោងសម្រេចបានក្នុងរយៈពេលកន្លងមក និងបានជំរុញលើកទឹកចិត្តដល់សហគមន៍ឱ្យប្រើប្រាស់ថវិកាទទួលបានពីគម្រោងរេដបូកឱ្យបានត្រឹមត្រូវ ចំគោលដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដើម្បីឆ្លុះបញ្ចាំងអំពីការចូលរួមគាំទ្រគម្រោងនេះបន្តទៀតសំដៅការពារ និងអភិរក្សធនធានធម្មជាតិដ៏សំខាន់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ។
បន្ទាប់ពីបានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចព្រៀងរួចមកលោករដ្ឋមន្ត្រីនិងប្រតិភូ បានអញ្ជើញទស្សនាផ្ទាំងរូបភាពសមិទ្ធិផលដែលសហគមន៍ ទាំង២០ភូមិសម្រេចបានក្រោមគម្រោងរេដបូកដំណាក់កាលទី១៕ ល