អាជ្ញាធរ​ក្រុងព្រះសីហនុ​នៅតែ​អះអាងថា ឆ្នេរ​អូរត្រេះ​ជា​សម្បត្តិ​សាធារណៈ ពេលនេះ​កំពុង​សម្អាត រៀបចំ​សម្រាប់​ភ្ញៀវ ទេសចរ​

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ឆ្នេរ​អូរត្រេះ​មិនមែនជា​កម្ម​សិទិ្ធ​ក្រុមហ៊ុន​ឯកជន​ឬ​បុគ្គល​ណាមួយ​ឡើយ ក្រោយ​អាជ្ញាធរ​រុះរើកន្លែង​លក់ដូរ​ប្រមាណ​ជាង​១៥០​កន្លែង ដែល​តាម​ការបញ្ជាក់រ​បស់​មន្ត្រី​ថា សម្រាប់​ទុកជា​ឆ្នេរ​សាធារណៈ​។

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​២១​មករា​២០២០​ថា បច្ចុប្បន្ន​កម្លាំងចម្រុះ​កំពុង​សម្អាត​បរិស្ថាន​ឆ្នេរ​នេះ និង​រៀបចំ​សោ​ភ័ណ​ភាព​បន្ថែមទៀត ធ្វើជា​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ អ្នក​ទេសចរ​អង្គុយ ឬ​ដើរលេង​កម្សាន្ត​ដោយ​មិនមាន​ការបង់ប្រាក់​។​

​សូមបញ្ជាក់ថា ក្រោយ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជូនដំណឹង​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ដែល​អា​ស្រ័​យផល​លើដី​ឆ្នេរ​នេះ រុះរើ​សំណង់​និង​កន្លែង​លក់ដូរ​ទាំងអស់ ជា​បន្តបន្ទាប់ ​បងប្អូន​អាជីវករ​ដែល​ពាក់​ព​ន្ធ័​បាន​ស្វះ​ស្វែងរក​អន្តរាគមន៍ និង​ធ្វើ​ការតវ៉ា​ជំទាស់ ក្រោម​ហេតុផល​ថា​(​បាត់បង់​កន្លែង​លក់ដូរ​ប្រចាំថ្ងៃ​) ប៉ុន្តែ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​ដាច់​ណាត់​ក្នុង​ការរុះរើ និង​ចុងក្រោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះអន្តរាគមន៍​ដោយ​គ្រឿងចក្រ​ផង ក៏​បានធ្វើ​ការរុះរើ​តូប​និង​កន្លែង​លក់ដូរ​ទាំងអស់​ជា​ស្ថាពរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...