ដោយ: បាយ័ន / ខេត្តសៀមរាប: កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចបង្គោលគីឡូលេខ២៩០ និង២៩១ ភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបង្កឡើងដោយរថយន្តក្រុងរបស់ក្រុមហ៊ុន Giantibis។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តក្រុងម៉ាក DAYWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E 9438 ចំណុះ ២៥កៅអី របស់ក្រុមហ៊ុន Giantibis ដឹកភ្ញៀវបរទេសចំនួន ២៧នាក់ស្រី១៨នាក់ បាន ដាច់ហ្រាំ្វង ធ្លាក់ចូលលូ។
លោកអធិការស្រុកប្រាសាទបាគងបានបន្តថា ក្នុងហេតុការណ៍ដាច់ហ្វ្រាំងនេះដែរ ពុំមានបានបង្កឲ្យមានមនុស្សគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែធ្លាក់លូ ហើយធ្វើឲ្យបាក់ស្លាកគណៈបក្សហ្វុនស៊ិនប៉ិចមួយប៉ុណ្ណោះ៕ ល