ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖មិនថាតែពលរដ្ឋជាង៧.០០០គ្រួសាររស់នៅជាប់ផ្នែកកណ្តាលនៃស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យទេដែលមានទឹកប្រើប្រាស់និងបរិភោគឡើងវិញជាធម្មតា។ចំពោះពលរដ្ឋទូទាំងស្រុកមង្គលបូរីពិសេសអ្នករស់នៅបណ្តោយដងស្ទឹងក៏មានទឹកប្រើប្រាស់និងបរិភោគដោយបរិបូរណ៍ដែរ ។
លោករ័ត្នដាស៊ីណង់អភិបាលស្រុកមង្គលបូរីក្នុងនាមពលរដ្ឋនិងមន្ត្រីរាជការកងកម្លាំងទាំងឡាយសូមថ្លែងអំណគុណដល់ក្រសួងនិងមន្ទីរធនធានទឹកនិងឧតុនិយមដល់គណៈបញ្ជាការការកងឯកភាពរដ្ឋបាលខេត្តនិងមន្ត្រីអ្នកពាក់ព័ន្ធទាំងអស់ដែលបានដឹកនាំអនុវត្តបូមនិងបង្ហូរទឹកទៅកាន់ស្ទឹងមង្គលបូរីអោយមានទឹកសមល្មមប្រើប្រាសក្នុងរដូវប្រាំងឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថាចាប់ពីចុងខែធ្នូឆ្នាំ២០១៩និងដើមខែមករាឆ្នាំ២០២០មកស្ទឹងមង្គលបូរីដែលប្រឈមរីងខះតែត្រូវបានទទួលទឹកពីការបើកបង្ហូរទម្លាក់ពីខ្សែទឹកខាងលើនៃស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។បានពីក្រសួងនិងមន្ទីរធនធានទឹកសហការនឹងអាជ្ញាធរដែនដីកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២០។បានដាក់ម៉ាស៊ីនទុយោធំបូមផ្ទេរពីស្ទឹងសិរីសោភ័ណកាត់ប្រឡាយចុះទៅក្នុងស្ទឹងមង្គលបូរីផង។
ឥឡូវនេះស្ថានីយ៍ទឹកស្អាតនៅស្រុកមង្គលបូរីក៏បានបូមនិងផលិតទឹកស្អាតជូនពលរដ្ឋជិត៤.០០០គ្រួសារឡើងវិញដែរ។លោកហ៊ឹលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណឱ្យដឹងថ្ងៃទី២១ខែមករាថា៖រដ្ឋបាលខេត្តនិងក្រុងសូមអរគុណចំពោះការយោគយល់អធ្យាស្រ័យរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការដែលយល់ព្រមឱ្យក្រសួងធនធានទឹកនិងអាជ្ញាធរបូមទឹកស្ទឹងមង្គលបូរីបង្ហូរមួយចំនួនទៅស្ទឹងមង្គលបូរីដើម្បីជួយគ្នាក្នុងគ្រាក្រ ។
ប៉ុន្តែមកទល់ថ្ងៃទី២១ខែមករានេះរដ្ឋបាលក្រុងសូមធានាថាការបូមទឹកនោះបានបញ្ចប់ទាំងស្រុងហើយ។ក្នុងស្ថានភាពណាក៏មិនអនុញ្ញាតឱ្យបូមទឹកស្ទឹងទៀតដែរ។ដូច្នេះសូមបងប្អូនកុំមានមានបារម្ភខ្វះទឹកឡើយ បើទោះបីជាទឹកស្ទឹងនេះស្រកចុះជាខ្លាំងក្តី៕S/

រូបថត៖ពលរដ្ឋស្រុកមង្គលបូរីមានទឹកប្រើប្រាស់ជាធម្មតាវិញហើយឯការបូមទឹកពីស្ទឹងសិរីសោភ័ណត្រូវបញ្ចប់ (រូប៖ ភ្នំស្វាយ )

