គ្រូពេទ្យចិនម្នាក់ដែលធ្វើការស៊ើបអង្កេតស្វែងរកប្រភពនៃការផ្ទុះវីរុសអាថ៌កំបាំងថ្មីមួយនៅចិនភាគកណ្តាល និយាយថារូបលោកក៏ឆ្លងវីរុសនេះដែរ។
វ៉ាង ហ្កាងហ្វា ដែលដឹកនាំនាយកដ្ឋានរោគសួតនៅសកលវិទ្យាល័យប៉េកាំងទី១ ជាសមាជិកម្នាក់នៃអ្នកជំនាញការមួយក្រុមដែលបានទៅកាន់ទីក្រុងវូហានកន្លែងផ្ទុះជម្ងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុស ដែលស្រដៀងគ្នានឹងវីរុសបង្កជម្ងឺSARS។
លោកវ៉ាង បានប្រាប់ទូរទស្សន៍ខ្សែកាប្លិ៍មួយកាលពីថ្ងៃអង្គារទី២១មករាថា « ខ្ញុំចេញរោគសញ្ញារលាកសួតតែស្ថានភាពជម្ងឺរបស់ខ្ញុំមិនធ្ងន់ធ្ងរទេ និងបានទទួលការព្យាបាលនិងចេញពីមន្ទីរពេទ្យភ្លាមៗ។
គិតមកត្រឹមថ្ងៃពុធ អ្នកឆ្លងវីរុសនេះនៅចិនបានហក់ឡើងដល់៤៤០នាក់ ក្នុងនោះរួមមានបុគ្គលិកពេទ្យ១៥នាក់ផងដែរ នៅពេលវីរុសនេះត្រូវបានអាជ្ញាធរចិនប្រកាសថាវិវត្តប្រែប្រួលទៅជាទំរង់វីរុសចម្លងរវាងមនុស្សនិងឆ្លងសាហាវស្រដៀងនឹងវីរុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(SARS)ដែលបានផ្ទុះនៅចិនកាលពីឆ្នាំ២០០៣៕ប្រែសម្រួល៖វាសនា
វ៉ាង ដែលបានធ្វើការសិក្សាស្រាវជ្រាវជម្ងឺSARSកាលពីឆ្នាំ២០០៣ បានឆ្លងកូរ៉ូណាវីរុសថ្មីនៅចិន តែបានព្យាបាលជាភ្លាមៗ