ដោយ៖សនសក្តា/កំពង់ឆ្នាំង៖រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងដែលកំពុងបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿងកង់១គ្រឿងនិងរបួសមនុស្ស៤នាក់។ហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៨៧.៨៨ខាងមុខវិទ្យាល័យព្រះបាទសុរាម្រិតក្នុងភូមិសាស្ត្រភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុបាឱ្យដឹងថានៅវេលាកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស្លែពាក់ស្លាកលេខខេមរភូមិន្ទ2.74 36 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។មកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកម៉ូតូរបស់សិស្សចំនួន៣គ្រឿង,កង់១គ្រឿងនិងរបួសមនុស្សចំនួន៤នាក់ដែលពួកគេកំពុងឈប់នៅលើចិញ្ចើមផ្លូវបម្រុងឆ្លងទៅម្ខាងទៀត ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កឈ្មោះលីហួតឋានន្តរសក្តិអនុសេនីយ៍ឯកបម្រើការងារនៅអង្គភាពវិស្វកម្មក្រសួងការពារជាតិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពិនិត្យជាតិអាល់កុលផងដែរ។ រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕S/